Key បង្ហោះវីដេអូមិនដែលឃើញពីមុន បង្ហាញពីពេលសប្បាយជុំគ្នាជាមួយ Jonghyun
- 2020-05-26 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Key បង្ហោះវីដេអូមិនដែលឃើញពីមុន បង្ហាញពីពេលសប្បាយជុំគ្នាជាមួយ Jonghyun
ចន្លោះមិនឃើញ
ពិបាកនឹងជឿណាស់ថារយៈពេល ១២ឆ្នាំទៅហើយដែលក្រុមចម្រៀងប្រុសវ័យក្មេងកាន់ដៃគ្នាជាប់មិនលែងក្រោមឈ្មោះ SHINee។ ដើម្បីអបអរខួបគម្រប់ ១២ឆ្នាំនេះជាមួយនឹងអ្នកគាំទ្រ ផលិតកម្មក៏បានធ្វើជាវីដេអូខ្លីមួយបង្ហាញគ្រប់អនុស្សាវរីយ៍ល្អៗរបស់ក្រុមនៅប៉ុន្មានឆ្នាំកន្លងមក។ ចំណែកឯ Key សមាជិករបស់ SHINee ក៏បានវីដេអូខ្លីមួយដែរ ជាការចងចាំដល់ Jonghyun ដែលបានឃ្លាតចាកឆ្ងាយទៅទីដ៏សែនឆ្ងាយ។
វីដេអូមួយនេះ ជាវីដេអូចាស់ពីមុន ប៉ុន្តែវាមិនដែលត្រូវបានបង្ហាញឡើយម្ដងណាឡើយ។ ជាពេលវេលាដ៏ល្អរបស់ក្រុម ពេលញ៉ាំអាហារពេលល្ងាចជុំគ្នា ហើយពេលនោះ Minho និង Jonghyun លេងប៉ាវ ក្ដាប់ កន្ត្រៃ លា។
ភ្ជាប់ជាមួយនឹងវីដេអូដែលបានបង្ហោះនោះ Key បានសរសេរថា៖ «១២ឆ្នាំរបស់ SHINee ខ្ញុំដឹងថាវាពិតជាមានន័យច្រើនណាស់សម្រាប់អ្នកទាំងអស់គ្នា និងពួកយើង។ អស់រយៈពេលជាង ១២ឆ្នាំមកហើយ តាំងពីយើងចាប់ផ្ដើមដំណើរជីវិតក្រោមឈ្មោះដែលធ្វើឲ្យបេះដូងរបស់ខ្ញុំលោតញាប់សូម្បីពេលនេះជាដើម។ ទាំងអស់នេះក៏អរគុណសម្រាប់ក្ដីស្រឡាញ់ និងការគាំទ្ររបស់អ្នកគ្រប់គ្នា។ ជីវិតនេះ គ្មានពេលណាដែលខ្ញុំត្តូវសោកស្ដាយទេ ហើយជាមួយនឹងក្ដីរំភើប និងក្ដីសង្ឃឹមរាល់ថ្ងៃនេះ ខ្ញុំជឿជាក់ថា ខ្ញុំនឹងបន្តរស់នៅឲ្យមានន័យនៅថ្ងៃខាងមុខ។ សម្រាប់ថ្ងៃនេះ យើងនាំគ្នាត្រឡប់ទៅរម្លឹកពេលវេលាមានន័យបំផុតកាលពីអតីតកាល ខ្ញុំពិតជាស្រឡាញ់អ្នកណាស់»។
ពិតណាស់ រយៈពេលជាច្រើនឆ្នាំ ដ៏សែនយូរមកនេះ SHINee ជួបទាំងរឿងសប្បាយ និងជូរចត់ ជីវិតត្រូវឡើងចុះ ប៉ុន្តែក្រុមមិនដែលបញ្ឈប់ដំណើរលើវិថីមួយនេះទេ។ ឯអ្នកគាំទ្រនៅតែមាន SHINee ក្នុងបេះដូងជាប់ជានិច្ច៕