ពេជ្រ​ សុផាន់ ពេល​អស់​ជំងឺ​ COVID​ មាន​គម្រោង​ច្រើន​នាំ​ ពេជ្រ​ ប៊ុនសិទ្ធ​ វ៉ៃ​នៅ​ក្រៅ​ប្រទេស​

  • 2020-05-26 03:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ពេជ្រ​ សុផាន​់ គ្រូ​ប្រដាល់​នៅ​ក្លឹប​ចលនា​យុវជន​កម្ពុជា​១៥៧​ ថា​នៅ​ពេល​បាត់​អស់​ជំងឺ​ COVID​ នេះ​គឺ​មាន​គម្រោង​ច្រើន​សម្រាប់​ ពេជ្រ​ ប៊ុនសិទ្ធ​ ដូច​ជា​ការ​ចេញ​ទៅ​ប្រឡូក​នៅ​សង្វៀន​ខ្លះៗ​នៅ​ឯ​ក្រៅ​ប្រទេស។​

ពេជ្រ សុផាន់ និង​សិស្ស

ពេជ្រ​ សុផាន​់ គ្រូ​ប្រដាល់​នៅ​ក្លឹប​ ចលនា​យុវជន​កម្ពុជា​១៥៧​ បាន​ឲ្យ​ដឹង​ថា​ ភាព​រីកចម្រើន​របស់​ ប៊ុនសិទ្ធ​ កន្លង​ទៅ​នេះ​គឺ​ជា​ការ​ខំប្រឹង​របស់​ផ្ទាល់​របស់​គេ​ ជា​ពិសេស​នៅ​ពេល​ដែល​ប្រកួត​បាន​ថវិកា​ច្រើន​ផង​នោះ​ជា​ហេតុ​ជំរុញ​ឲ្យ​រូប​គេ​រឹតតែ​ខំប្រឹងទ្វេដង។​

ប៊ុនសិទ្ធ ប៉ះថៃ​កន្លងទៅ

ដោយ​ឃើញ​ពី​ភាព​ខំ​ប្រឹងប្រែង​របស់​សិស្ស​បែប​នេះ​ លោក​ ពេជ្រ​ សុផាន​់ បាន​បញ្ជាក់​ថា​លោក​មាន​គម្រោង​ច្រើន​ក្នុង​ការ​នាំ​កីឡាករ​រូប​នេះ​ទៅ​ប្រឡូក​យក​បទ​ពិសោធ​លើ​សង្វៀន​ក្រៅ​ប្រទេស​ផ្សេងៗ​បន្ថែម​ទៀត។​ យ៉ាង​ណា​ពេល​នេះ​ជំងឺ​ COVID​ ក៏​មិន​ទាន់​បាត់​ផង​ ស្រប​ពេល​ ប៊ុនសិទ្ធ​ ក៏​មិន​ទាន់​ល្អ​ណាស់​ណា​ដែរ​ ពោល​គឺ​ជា​ឱកាស​ត្រូវ​ពង្រឹង​ចំណុច​ខ្វះខាត​មួយ​ចំនួន​ទៀត​ដែរ​ដើម្បី​អាច​ឈាន​រក​សង្វៀន​ធំៗ​នៅ​ពេល​ខាង​មុខ។​

ប៊ុនសិទ្ធ ពេលទទួល​បាន​ជ័យជម្នះ

គ្រូ​ប្រដាល់​ខាង​លើ​នេះ​ នឹង​ព្យាយាម​ចាប់​គូ​ឲ្យ​ ពេជ្រ​ ប៊ុនសិទ្ធ​ ប៉ះ​កីឡាករ​ល្អៗ​ ឬ​ជួរ​មុខ​របស់​គុន​ខ្មែរ​បច្ចុប្បន្ន​នេះ​ដើម្បី​ដកស្រង់​បទ​ពិសោធ​ក៏​ដូច​ជា​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ស្រុក​ថែម​ទៀត។​ ព្រោះ​កន្លង​ទៅ​អាច​ថា​កូន​សិស្ស​របស់​លោក​ល្អ​នៅ​ពេល​ប៉ះ​អ្នក​ល្មមៗ​ ហើយ​សមត្ថភាព​ខ្វះខាត​យ៉ាង​ណា​ពេល​ប៉ះ​អ្នក​ខ្លាំង​ៗ​នោះ។​ រំលឹក​ដែរ​ថា​ ពេជ្រ​ ប៊ុនសិទ្ធ​ ជា​កីឡាករ​ស្រករ​ក្រោយ​ទើប​និង​ឡើង​កូដ​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ។​ ប៊ុនសិទ្ធ​ ជា​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន​់ នៃ​ក្លឹប​ប្រដាល់​ ចលនា​យុវជន​កម្ពុជា​១៥៧៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​