ពីក្នុងឡានភីកអាប់ RAM ម៉ូដែលថ្មីមានបង្កប់រូបភាពចំអកដល់ F-150 Raptor ទៀត

  • 2020-05-26 05:30:40
  • ចំនួនមតិ 7 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

គេ​បាន​ដឹង​ថា​​​ម៉ាក​យីហោ​រថយន្ត​ភីកអាប់ RAM កំពុង​ត្រៀម​ខ្លួន​បង្ហាញ​ចេញ​រថយន្ត​​ម៉ូដែល Rebel TRX ដែល​នឹង​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់ Ford F-150 Raptor។

រូបរាង RAM Rebel TRX ថតបានពេលបើកសាកល្បង

មុន​ការ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ ក្រុម​ការងារ​នៃ​វិបសាយ​រថយន្ត Fast Lane Truck ទទួល​បាន​រូបភាព​មួយ​នៃ​ RAM Rebel TRX ដែល​បង្ហាញ​អំពី​​ចំណុច​ខ្លះៗ​លើ​រថយន្ត​ភីកអាប់​នេះ ហើយ​ក្នុង​នោះ​គេ​ឃើញ​មាន​រូប​ភាព​មួយ​ដូច​ជា​ចំអក​ឲ្យ​ F-150 Raptor យ៉ាង​អ៊ីចឹង។

ក្នុង​រូបភាព​នោះ​គឺ​មាន​បង្ហាញ​អំពី​ការ​ប្រៀប​ធៀប​ទំហំ​នៃ​មនុស្ស, រូបភាព​រថយន្ត​ភីកអាប់ TRX និង​សត្វ​ដាយណូស័រ T-Rex បន្លាច​សត្វ​ដាយណូស័រ ​Velociraptor ដែល​​អាច​មាន​អត្ថន័យ​ថា​ Rebel TRX នឹង​អាច​​យក​ឈ្នះ​ F-150 Raptor បាន​។

ជា​មួយ​​ការ​បំពាក់​ម៉ាស៊ីន Hellcat V8 ដែល​មាន​កម្លាំង​យ៉ាង​តិច ៧០៧សេះ អាច​ឲ្យ​ Rebel TRX យក​ឈ្នះ​ F-150 Raptor បាន​យ៉ាង​ងាយ ដែល F-150 Raptor ប្រើ​ម៉ាស៊ីន Twin-Turbo V6 កម្លាំង ៤៥០សេះ។

ក្រៅ​ពី​រូប​ខាង​លើ​ គេ​ក៏​ទទួល​បាន​រូបភាព​បង្ហាញ​អំពី​ប្រអប់​លេខ​រថយន្ត និង​ប៊ូតុង​បញ្ជា​ជា​ច្រើន និង​ រូបភាព​បង្ហាញ​អំពី​ម៉ាស៊ីន​រថយន្ត​ភ្ជាប់​ជា​មួយ​ Supercharger ដែល​មាន​រន្ធ​បញ្ចេញ​ខ្យល់​ធំ។ ក្រោយ​ពី​ការ​ប្រកាស​ចេញ​ដែល​រំពឹង​ថា​កើត​មាន​នា​ខែ​មិថុនា​ រថយន្ត Rebel TRX អាច​នឹង​ចាប់​ផ្ដើម​ការ​ផលិត​នា​ខែ​តុលា​នេះ៕​​​

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង