តោះ...ទៅ​ដឹង​ខ្សែភាពយន្ដ​ល្បីៗ​ដែល​ទស្សនា​ហ្វ្រីៗ​នៅ​លើSOYO

  • 2020-05-26 09:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ដើម​សប្ដាហ៍​ទី៤ នៃ​ខែ​ឧសភា នេះ ខ្ញុំ​បាទ​ដែល​ជា​អ្នក​ពាំនាំ​រឿង​ថ្មី​ប្លែក និង​ល្អ​ៗ​មើល​ពី​កម្ម​វិធី Soyo បាន​មក​ជួប​ប្រិយមិត្ត​ជា​ថ្មី​ទៀត​ហើយ។ នៅ​សប្ដាហ៍​នេះ​ខ្ញុំ​បាទ​នឹង​បង្ហាញ​ជូន​លោក​អ្នក​ដែល​និយម​តាម​ដាន​រឿង​ដុំ រឿង​ភាគ និង​រឿង​ខ្លី ហើយ​ទស្សនា​ដោយ​ឥតគិតថ្លៃ​ទៀត​នោះ តោះ...ទៅ​ដឹង​ទាំង​ពស់​គ្នា។

រឿង​សរុប​នៅ​លើSOYO ដែល​មាន​រយៈ​ពេល​ជាង​២០០០​ម៉ោង គឺ​មាន​ភាពយន្ត​ល្បីៗ​ល្អ​មើលFree រហូត​ដល់​ទៅ​ជាង​៦០០​ម៉ោង ហើយ​បើ​គិត​ជា​ចំណង​ជើង​វិញ​មាន​ជិត​២០០​ចំណង​ជើង។

ភាពយន្ដ​ល្បីៗ​ហើយ​ល្អ​មើល អាច​ទស្សនា​បាន​ដោយ​ឥត​គិត​ថ្លៃ​ទាំង​នោះ​រួម​មាន៖ ភាពយន្ត​ខ្មែរ​ឆ្នាំ​២០១៨ រឿង​"ធ្មប់" ភាពយន្ដ​ថៃ​ឆ្នាំ​២០១២ រឿង​"ប្លន់​ណា​ចា៎" ភាពយន្ដ​ថៃ​ឆ្នាំ​២០១៥ រឿង"​ស្នេហា​ទស្សវត្សទី៩០" ភាពយន្ដ​ថៃ​ឆ្នាំ​២០១២ រឿង​"ចម្រៀង​ស្រុក​ស្រែ" ភាពយន្ដ​ខ្មែរ​ឆ្នាំ​២០១៦ រឿង"ទង់​ព្រលឹង" ភាពយន្ដ​ខ្មែរ​ឆ្នាំ​២០១៦ រឿង"វិកល​ចរិក" និង​ភាពយន្ដ​ថៃ​ឆ្នាំ​២០០៦ រឿង"អ្នក​ជីក​មាស" ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ