ដឹងតែត្រូវចិត្តហ្មង! សម្រាប់អ្នកចូលចិត្តថតរូបសត្វស្លាប «សហគមន៌អេកូទេសចរណ៌ធម្មជាតិ» នៅសៀមរាប

  • 2020-05-27 04:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តសៀមរាប ជាខេត្តដែលសម្បូរទៅដោយប្រសាទបុរាណ ដែលជាកេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរ អ្នកណាទៅដឹងថា មានតំបន់អេកូទេសចរណ៌ធម្មជាតិ ដែលសម្បូរទៅដោយសត្វស្លាបរាប់រយក្បាលបែបនេះ ចង់ដឹងអត់ថា ជាកន្លែងអ្វី ហើយដែលថាសត្វរាប់រយក្បាលនោះ ពិតមែនអត់?

សហគមន៌ អេកូទេសចរណ៌ ដែលលាក់ខ្លួនបានយ៉ាងល្អ ក្នុងខេត្តសៀមរាប ត្រូវបានបង្ហាញរូបរាងឡើង ជាមួយធម្មជាតិ ខៀវស្រងាត់ ទឹកបឹងថ្លាឈ្វេង ដែលអាចមើលឆ្លុះសាច់មច្ឆា សម្លេងអឺងកងនៃសត្វស្លាប ដែលមិនអាចចាប់បានថា ជាសម្លេងរបស់សត្វដែលមកពីក្រុមណា ដឹងត្រឹមតែថា ហាក់ដូចជាតន្ត្រីដែលកំពុងតែបំពេរអារម្មណ៌ដល់អ្នកទេសចរណ៌អោយភ្លេចរាល់ទុកកង្វល់ទាំងឡាយ។

ចម្ងាយពីប្រជុំជនក្រុងប្រមាណ១៣គីឡូម៉ែត្រ អមដោយស្រែស្រូវចម្ការដំណាំរបស់ប្រជាកសិករបៃតងស្រស់ខ្ចី គេនឹងបានទៅដល់បឹងពារាំងដែលជុំព័ទ្ធទៅដោយព្រៃរាំងទឹក បប៊ួយ អញ្ចាញ កំផ្នេង ត្អួ និងពពួកព្រៃរនាមជាច្រើនប្រភេទទៀត។ តំបន់នេះ ស្ថិតក្នុងសង្កាត់ជ្រៀវ ខាងត្បូងក្រុងសៀមរាប សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង មានវិសាលភាពលើផ្ទៃដីប្រមាណ ២៥០ហិកតា ពាសពេញទៅដល់ទឹកបឹង ដៃបឹង កោះតូចធំ ព្រៃរនាម ស្រែស្រូវ មច្ឆាជាតិ និងពពួកសត្វស្លាបទឹកជាងរយប្រភេទ។

ទិដ្ឋភាពល្អៗសប្បាយៗនៅសហគមន៍បឹងពារាំងនេះ មិនមែនអស់ត្រឹមការរៀបរាប់តែបន្តិចបន្តួចប៉ុណ្ណេះនោះទេ គឺមានច្រើនអនេកជាងនេះទៅទៀត ដែលភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគួរតែអញ្ជើញមកទស្សនាឱ្យបានយ៉ាងហោចណាស់ក៏ម្ដង ឬពីរដងដែរ ដើម្បីឱ្យស្គាល់ថា ជីវភាពរស់នៅរបស់ពពួលសត្វស្លាប រួមផ្សំនឹងទេសភាព ទិដ្ឋភាពនៅទីនោះ ដូចគ្នា ឬខុសគ្នាយ៉ាងណាខ្លះទៅនឹងអ្វីដែលលោកអ្នកធ្លាប់ជួប៕

ប្រភព៖ ក្រសួងទេសចរណ៍   អត្ថបទ ៖ Art

អត្ថបទថ្មី