Lady Gaga បញ្ជាក់​អារម្មណ៍ពិត​ពេល​រួម​ការងារជាមួយ​ BLACKPINK ​លើក​ដំបូង

  • 2020-05-28 07:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


តារាចម្រៀង​អាមេរិក​ Lady Gaga បានទម្លាយពី​ការ​យល់ឃើញ​មួយ​ចំនួន​សម្រាប់​ការ​ផលិត​អាល់ប៊ុម​ថ្មី​របស់​ខ្លួន​ ពិសេស​ពេល​បាន​រួម​សហការ​ជាមួយ​នឹង​ BLACKPINK តាមរយៈបទ​ចម្រៀង​ «Sour Candy»។

អំឡុងពេល​ផ្ដល់​បទសម្ភាស​ជាមួយ​នឹង​បណ្ដាញ​ផ្សព្វផ្សាយ​ជប៉ុន​ TV Groove តារា​អាមេរិក​រូប​នេះ​បាន​និយាយថា៖ «ខ្ញុំ​បាន​ទាក់ទង​ទៅ​ BLACKPINK និង​ស្នើ​ថា​តើ​ពួកគេ​ចង់​ធ្វើ​ការ​ជាមួយ​ខ្ញុំ​ ចេញ​បទ​ថ្មី​ឬ​ក៏អត់? ហើយ​ពួកគេ​ក៏​រីករាយ​នឹង​ដំណឹង​នេះ​ដែរ។ ខ្ញុំ​ចង់​លើក​តម្កើងនារីដែល​មាន​ឥទ្ធិពល​​ដូចជា​ BLACKPINK ហើយ​ពួកគេ​ក៏​មាន​ការ​យល់​ឃើញ​បែប​នេះ​ដែរ។ យើង​មាន​ពេល​ល្អ​ជុំ​គ្នា​ ពេល​ធ្វើ​បទ​ “Sour Candy”។ ខ្ញុំ​រំភើប​ណាស់ពេល​ឮថាពួកគេ​ប្រែ​បទ​នេះ​ជា​ភាសា​កូរ៉េ ហើយ​ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ដឹង​ថា​វគ្គ​ពួកគេ​ច្រៀង​ពិត​ជា​ពិសេស។ ខ្ញុំមាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​បាន​ស្ដាប់​បទ​ចម្រៀង​របស់ពួកគេ។ ពួកគេ​ជា​ក្មេងស្រី​ស្រស់ស្អាត និង​ពេញ​ដោយ​ទេពកោសល្យ។ ខ្ញុំ​ពិត​ជាមានមោទនភាព​ណាស់ដែល​បាន​ក្លាយ​ជា​សមាជិក​ទី ៥​របស់​ក្រុម BLACKPINK តាម​រយៈបទ​ថ្មី​នេះ»។

ចំណែក​បទ​ថ្មី​របស់​តារា​ទាំង​ ៥​ខាង​លើ​ នឹង​បង្ហាញ​ជា​ផ្លូវ​ការ​នៅថ្ងៃ​ទី ២៩ ខែឧសភា ក្នុង​អាល់ប៊ុម​ «Chromatic» របស់​ Lady Gaga៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី