ពេញ​១​ខែ​មេសា រក​ឃើញ​រឿង​ពេញ​និយម​បំផុត​សម្រាប់​ឆ្មាំ ២០២០ ក្នុង​នោះ​១​រឿង​ល្បី​តាំង​ពី​៦​ឆ្នាំ​មុន

  • 2020-05-29 08:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេញ​១​ខែ​មេសា កន្លង​ទៅ​នេះ មាន​ភាពយន្ត​ប្រមាណ​ជិត​១០ ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ថា ជា​រឿង​ពេញ​និយម​បំផុត​នា​ឆ្នាំ​២០២០​នេះ ដោយ​ក្នុង​១​រឿង​ក្នុង​ចំណោម​នោះ គឺ​ជា​រឿង​មាន​ការ​គាំទ្រ​ខ្លាំង​តាំង​ពី ៤​ឆ្នាំ​មុន​មក​ម្ល៉េះ។

ឈុត​ក្នុង​រឿង "កញ្ចក់​ឃុំ​វិញ្ញាណ"

ប្រធាន​គ្រប់គ្រង​កម្មវិធី​ Soyo លោក ស៊ុត ឈៀង​ឡេង មិន​បាន​បញ្ចេញ​តួលេខ​លម្អិត​ពី​ចំនួន​អ្នក​មើល​នៃ​រឿង​នីមួយ​ៗ​នោះ​ទេ ប៉ុន្តែ​លោក​បាន​អះអាង​ថា មាន​៦​រឿង ត្រូវ​បាន​រក​ឃើញ​ថា ជា​រឿង​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ ២០២០​នេះ​នៅ​លើ​ប្រព័ន្ធ​របស់​លោក គិត​តែ​ក្នុង​ខែ​មេសា។ រឿង​ទាំង​នោះ​មាន​រឿង "រដឺន​ខក​ស្នេហ៍" "ខ្មោច​ត្រឡោក​បែក" វគ្គ​បញ្ចប់ រឿង "អាង​នរក" "ប្លន់ណាចា៎!” “កញ្ចក់​ឃុំ​វិញ្ញាណ" និង​រឿង "គ្រាប់​ពេជ្រ"។

ឈុត​ក្នុង​រឿង "គ្រាប់​ពេជ្រ" ល្បី​ឆ្នាំ ២០១៤

ក្នុង​ចំណោម​៦​រឿង រឿង "គ្រាប់​ពេជ្រ" របស់​អ្នក​និពន្ធ សុខ វិសាល គឺ​ជា​រឿង​ដ៏​ល្បី​កាល​ពី​ឆ្នាំ ២០១៤ ហើយ​ឈាន​មក​ដល់​ឆ្នាំ ២០១៩ និង​ខែ​មេសា ២០២០​នេះ​ទៀត បាន​ក្លាយ​ជា​ភាពយន្ត​ពេញ​និយម​ជា​ថ្មី​នៅ​លើ Soyo ដែល​កម្មវិធី​ទស្សនា​ភាពយន្ត​នៅ​លើ​ទូរស័ព្ទ​ដៃ​ដំបូង​គេ ដែល​បាន និង​កំពុង​ពេញ​និយម​ក្នុង​ចំណោម​ប្រិយមិត្ត​និយម​តាម​ដាន​ខ្សែ​ភាពយន្ត​ចម្រុះ។

Soyo ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៦ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន មាន​រឿង​សរុប​ជាង ២ពាន់​ម៉ោង ស្នើ​នឹង​ជាង ៦០០​ចំណង​ជើង ដោយ​មាន​បែង​ចែក​ទៅ​តាម​ប្រភេទ រឿង​ដុំ រឿង​ភាគ រឿ​ង​ខ្លី និង​កម្មវិធី​ផ្សេង​ៗ​ទៀត ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទំនើប​នេះ។ ក្នុង​ចំណោម​នេះ លោក ឈាង​ឡេង បញ្ជាក់​ថា រឿង​ខ្លះ​តម្រូវ​ឲ្យ​ប្រិយមិត្ត​បង់​ថ្លៃ​តិចតួច​បំផុត​សម្រាប់​ទស្សនា។

ឈុត​ក្នុង​រឿង "ប្លន់​ណា​ចា៎"

ប៉ុន្តែ​ក៏​នៅ​មាន​រឿង​រាប់​រយ​ចំណង​ជើង​ទៀត ត្រូវ​បាន​ផ្ដល់​ឲ្យ​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ ក្នុង​នោះ​បើ​សរុប គឺ​មាន​រឿង​ចំនួន ៦០០​ម៉ោង គិត​ជាង​ចំណង​ជើង​គឺ​ប្រមាណ​ជាង ២០០ហើយ ដែល​ដាក់​ឲ្យ​ប្រិយមិត្ត​ទស្សនា​ដោយ​សេរី៕

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម