មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ ទម្លាក់​តែ​សក់​សេះដូច Lisa តែ​ចង់​មើល​មិន​ច្រំ​ដែល អាច​សាក​ស្ទីល​ទាំង​នេះ​បាន

  • 2020-06-01 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​នៅ​តែ​ជា​ម៉ូដ​សក់​សេះ​បាំង​ថ្ងាស​ដដែល​ក៏​ពិត​មែន តែ​ដោយ​សា​រ​ចេះ​បត់​បែន​បន្ថែម តារា​ចម្រៀង​ស្រីថៃ Lisa នៅ​តែ​មើល​ទៅ​ប្លែក​ទោះ​បី​ជា​ទុក​ម៉ូដ​សក់​មួយ​នេះ​រាប់​ឆ្នាំ​ហើយ​ក៏​ដោយ។

ចាប់​តាំង​ពី​ពេល​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ២០១៦ មក​ដល់​បច្ចុប្បន្ន កំពូល​តារា​ចម្រៀង​ស្រី Lisa ក្រុម BlackPink នៅ​តែ​ស្មោះស្ម័គ្រជាមួយ​ម៉ូដ​សក់​តែ​មួយ​គត់ គឺ​សក់​សេះ។ យ៉ាងណាក្ដី នេះ​មិន​មែន​មាន​ន័យ​ថា ស្រី​ស្អាត​រូប​នេះ រក្សា​តែ​ម៉ូដ​​មួយ​នោះ​ទេ ដោយ​​អ្នក​ច្នៃ​ម៉ូដ​សក់​ឲ្យ​តារា​រូប​នេះ​ តែង​កែខៃ​ម៉ូដ​សក់​ផ្សេង​ៗ ឲ្យ​ម្ចាស់​បទ Playing With Fire កុំ​ឲ្យ​មើល​ទៅ​ច្រំដែល។ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​សក់​សេះ​ទាំង​៤​ដែល​អ្នក​ទុក​សក់​សេះ​ពី​មួយ​ឆ្នាំ​ ទល់​មួយ​ឆ្នាំ​អាច​សាក​ល្បង​បាន ដើម្បី​ផ្លាស់​ប្ដូរ​បរិយាកាស។

១. សក់​សេះ​ស្ដើង​បញ្ឈិត

បើ​អ្នក​ខ្លាច​ ទុក​សក់​សេះ​ក្រាស់ ធ្វើ​ឲ្យ​មើល​ទៅ​បិទ​បាំងជ្រុល ហើយ​ចាស់​ជាង​អាយុ​នោះ អ្នក​អាច​ទុក​សក់​សេះ​​ប៉ុន្តែ​ឲ្យ​ជាង​សាប់​ឲ្យ​ស្ដើង ហើយ​វែក​បញ្ឈិត​បន្តិច​នៅ​ពេល​សក់​សេះ​ដុះ​វែង​ដល់​កន្ទុយ​ភ្នែក។

២. សក់​សេះ​ប៉ោង មូល​រួញ

មនុស្ស​ជា​ច្រើន​ខ្ជិល​ទុក​សក់​សេះ ក៏​ដោយ​សារ​តែ​វា​ឆាប់​ដុះ​ខ្លាំង​ពេក។ យ៉ាងណាក្ដី នៅ​ពេល​សក់​ដុះ​វែង ហើយ​យើង​គ្មាន​ពេល​ទៅ​កាត់​​នោះ វិធី​ណា​ដែល​ធ្វើ​ឲ្យ​ស្អាត​លឿន​ជាង​គេ​នោះ គឺ​អ្នក​អាច​មូលរួញ​សក់​សេះ​នេះ គឺ​នឹង​បាន​ខ្លី​វិញ​ភ្លាម​មួយ​រំពេច។

៣. សក់​សេះ​ពុះ​កណ្ដាល

នៅ​ក្នុង​កម្មវិធី Youth With You, Lisa បាន​ប្ដូរ​ម៉ូដ​សក់​របស់​ខ្លួន​ពី​សក់​សេះ​បិទ​ថ្ងាស​ទាំង​ស្រុង មក​សក់​សេះ​ពុះ​កណ្ដាល។ ក្រោយ​ការ​ផ្លាស់​ប្ដូរ​នេះ តារា​ស្រី​រូ​បនេះ​ត្រូវ​បាន​គេ​សរសើរ​ថា​ស្អាត​ដូច​កូន​ក្រមុំ​ជ័រ។

៤. សក់​សេះ​ចំហៀង សៀត​ត្រចៀក

សម្រាប់​អ្នក​ទុក​សក់​សេះ នៅ​ពេល​សក់​កៀន​ៗ​ចាប់​ផ្ដើម​ដុះ​វែង​ខ្លាំង អ្នក​អាច​ច្នៃ​ចេញ​ម៉ូដ​ថ្មី​មួយ​ទៀត​នោះ គឺ​យក​សក់​នៅ​កៀន​នេះ សៀត​ចូល​ត្រចៀក។ ការ​ធ្វើ​បែប​នេះ​នឹង​ទទួល​បាន​ម៉ូដ​ថ្មី​មួយ​ទៀត​ តែ​មិន​បាត់​ម៉ូដ​សក់​សេះ​ដែល​មាន​ស្រាប់​ឡើយ៕

អានបន្ត៖ ​ចង់​ Make up ឲ្យ​ចូល​មុខ​ម៉ដ្ឋ​​ស្អាត ត្រូវ​ដឹង​តិចនិកទាំង​នេះ

ប្រភព៖ Phunutoday   ប្រែ​សម្រួល៖ Caramel