អេស្ប៉ាញគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ លើកដំបូងបង្អស់ មិនធ្លាប់មានតាំងពីខែមីនា

  • 2020-06-02 00:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសអេស្បាញបានរាយការណ៍ថា មិនមានអ្នកស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​កូវីដ​១៩ ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ ជាលើកដំបូង​បង្អស់​ដែល​មិន​ធ្លាប់​មាន​ចាប់តាំងពីខែមីនាមក។

ប្រទេសនេះក៏បានបញ្ជាក់ដែរថាមានការឆ្លងថ្មីចំនួន ៧១ ​ករណី​ប៉ុណ្ណោះ​ក្នុងរយៈពេល ២៤ ម៉ោង។ ប្រធាននៃឆ្លើយតបផ្នែកសុខភាពបន្ទាន់របស់អេស្ប៉ាញលោក Fernando Simon បាននិយាយថា​នៅ​ពេល​ដែល​គ្មានការស្លាប់​ដូច​នេះ វា​ពិត​ជា​ជំរុញ​ទឹកចិត្តខ្លាំង​ណាស់។ លើក​ចុងក្រោយ​បង្អស់​ដែល​អេស្ប៉ាញមិនមាន​រាយការណ៍អំពីការស្លាប់ដែលទាក់ទងនឹងជំងឺឆ្លងនេះ គឺ​កាល​ពី ខែ​មីនា​កន្លង​ទៅ មុន​ពេល​ដែល​មាន​អ្នក​ស្លាប់​ ២នាក់​នៅ​ថ្ងៃ​ទី ៣​មីនា។

រហូត​មកទល់​ពេល​នេះ ទិន្នន័យ​ពី​សកលវិទ្យាល័យ John Hopkins បង្ហាញ​ថា​អេស្ប៉ាញ​មាន​អ្នក​ស្លាប់​សរុប ២៧ ១២៧​នាក់ ខណៈ​អ្នក​ឆ្លង​សរុប​មាន​ជិត ២៤០ ០០០​នាក់​ទូទាំង​ប្រទេស៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី