ជើងខ្លាំងវ័យក្មេង ពេជ្រ ប៊ុនសិទ្ធ ប្ដេជ្ញាខំប្រឹងឲ្យល្បីដើម្បីបានឡើងសង្ងៀន ONE
- 2020-06-02 03:30:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំងវ័យក្មេង ពេជ្រ ប៊ុនសិទ្ធ ប្ដេជ្ញាខំប្រឹងឲ្យល្បីដើម្បីបានឡើងសង្ងៀន ONE
ចន្លោះមិនឃើញ
កីឡាករកំពុងឡើងកូដខ្លាំងលើប្រភេទទម្ងន់ស្រាលនាពេលបច្ចុប្បន្ន ពេជ្រ ប៊ុនសិទ្ធ មានការប្ដេជ្ញាចិត្តនឹងខំប្រឹងឲ្យខ្លាំង និងមានសមត្ថភាពល្អដើម្បីបានឱកាសឡើងប្រកួតលើសង្វៀនល្បីឈ្មោះ ONE នៅពេលណាមួយខាងមុខ។
ប៊ុនសិទ្ធ បានឲ្យដឹងថា សង្វៀនធំៗនៅឯក្រៅស្រុកដែលខ្លួនចង់ឡើងមុនគេនោះគឺសង្វៀន ONE តែម្ដងព្រោះយល់ថាសង្វៀននេះល្បីឈ្មោះខ្លាំង ហើយកីឡាករឡើងប្រកួតម្ដងៗបានថវិកាក៏ច្រើនថែមទៀត។ ជាក់ស្ដែងដូចកីឡាករ ចាន់ រតនា ដែលទទួលបានភាពល្បីល្បាញខ្លាំងលើសង្វៀនកម្រិតអន្តរជាតិមួយនេះ។
កូនសិស្សលោក ពេជ្រ សុផាន ខាងលើនេះបន្ថែមទៀតថា ហេតុផងមួយទៀតដែលខ្លួនចូលចិត្តសង្វៀន ONE គឺការប្រកួតពាក់ហ្គង់តូចៗតែម្ដង នៅពេលវ៉ៃត្រូវ១ដៃៗដឹងតែឈឺ។ អ្នកប្រដាល់ដើមកំណើតមកពីបាត់ដំបងខាងលើនេះ មានតែប្ដេជ្ញាចិត្តខំប្រឹងហ្វឹកហាត់ ខំប្រឹងប្រកួតអស់ពីសមត្ថភាពប៉ុណ្ណោះទើបអាចសម្រេចក្ដីស្រមៃឡើងសង្វៀន ONE នេះបាននៅពេលខាងមុខ។
រំលឹកដែរថា ពេជ្រ ប៊ុនសិទ្ធ បច្ចុប្បន្នជាកូនសិស្សលោក ពេជ្រ សុផាន់ នៃក្លឹបប្រដាល់ចលនាយុវជនកម្ពុជា១៥៧។ ២ប្រកូតចុងក្រោយរបស់កីឡាកររូបនេះឈ្នះសន្លប់លើ ឬទិ្ធ សាស្រ្តាវុធ និងឈ្នះពិន្ទុលើ ម៉ន ភារម្យ ថ្ងៃសៅរ៍សប្ដាហ៍មុននៅបាយ័ន៕