ចូលដល់រដូវផ្សិតប៉ក់ហើយ ប្រជាពលរដ្ឋកំពុងតែរុករកប្រមូលដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ

  • 2020-06-02 04:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋកំពុងតែសប្បាយរីករាយ និងការរុករកប្រមូលផលផ្សិតប៉ក់ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នា ស្ថិតក្នុងខេត្តឧត្ដរមានជ័យ ។

ប្រជាពលរដ្ឋកំពុងរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន កំពុងនាំគ្នាប្រមូលផ្សិតប៉ក់ ( Barometer Earthstars, Hygroscopic Earthstar, False Earthstar ) នៅក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំ លាយឡំនិង ការរលឹមស្រិចៗ ដែលធ្វើឱ្យផ្សិតប៉ក់ ដុះពាសពេញព្រៃតែម្ដង ។

យោងតាមសម្ដីប្រជាពលរដ្ឋ ដែលរុករកផ្សិតបានអោយដឹងថា ផ្សិតប៉ក់ជាផ្សិតដែលមានរាងមូលតូចៗ តែងដុះនៅក្នុងព្រៃ តំបន់ដីខ្សាច់សើម ពិសេសនៅក្រោមដើមឈើធំៗ ឬ ក្រោមឈើងាប់ ពុកផុយ ដោយយើងគ្រាន់តែយកស្លាបព្រាបាយ ឬឧបករណ៍ផ្សេងៗ កាយដី ឬឆូតៗដី ដើម្បីរកវា ដែលដុះចាប់ពីខែឧសភា រហូតដល់ខែសីហា នៅក្នុងរដូវវស្សា ។ ក្នុងមួយថ្ងៃប្រជាពលរដ្ឋម្នាក់ អាចរកផ្សិតប៉ក់បានជាមធ្យមចាប់ពី ១.៥គីឡូក្រាម ទៅ ៤គីឡូក្រាម ដែលពួកគាត់អាចលក់ឱ្យឈ្មួញកណ្ដាល បានក្នុងតម្លៃចាប់ពី ២៥ ០០០៛ ទៅ ៣០ ០០០៛ ក្នុង ០១ គីឡូក្រាម ។

ផ្សិតប៉ក់មិនត្រឹមតែអាចធ្វើជា អន្លក់ ឆា ស្ងោរ សម្ល សម្រាប់បរិភោគប្រកបដោយឱជារស និងរសជាតិឈ្ងុយឆ្ងាញ់នោះទេ យោងតាមការផ្សាយ(Natural resources at my Village,2015) វាក៏បានដើរតួនាទីជួយ បម្រុងរាងកាយរបស់យើង ជំនួយកម្លាំង ជួយឃាត់ឈាម ផ្សះស្នាមរបួស បន្ថយអាការៈហើមជាំ កាត់បន្ថយការមានរោគរមាស់ដៃជើង ជួយបន្ថយគ្រុនក្ដៅក្នុងខ្លួន ។

ប្រភព៖ មន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម