ទើប​ចេញ​ក្ដៅៗ! ក្រុម​រាំ​របស់​ថៃ ចេញ​មក​រាំ Cover បទ​របស់ តន់ ច័ន្ទ​សីម៉ា ទៀត​ហើយ!

  • 2020-06-03 02:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង "ស្នេហា​ក្រឡាប់​ចាក់" របស់​តារា​ចម្រៀង តន់ ច័ន្ទសីម៉ា ដែល​បាន​ចេញ​នៅ​លើ​ប្រព័ន្ធ​យូធូប​ប៉ុន្មាន​សប្ដាហ៍​ហើយ​នោះ ត្រូវ​បាន​ក្រុម​រាំ​ដ៏​ល្បី​មួយ​របស់​ថៃ បាន​យក​ទៅ​រាំ Cover ទៀត​ហើយ ដោយ​ពួក​គេ​ថែម​ក្បាច់​រាំ​ទន់ ល្វតល្វៃ​ម្ញ៉ិកម្ញ៉ក់​គួរ​ឲ្យ​ក្នាញ់។

នេះ​គឺ​ក្រុម​រាំ Inner ដ៏​ល្បី​មួយ​ក្នុង​ចង្កោម​យុវវ័យ​របស់​ថៃ។ វីដេអូ​ចម្រៀង​របស់​ពួក​គេ ទើប​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​យូធូប ប៉ុន្មាន​ម៉ោង​នេះ​ប៉ុណ្ណោះ ខណៈ​វីដេអូ​ចម្រៀង​ផ្លូវ​ការ​របស់​ផលិតកម្ម Galaxy Navatra មិន​ទាន់​មាន​ដំណឹង​ថា ចេញ​ពេល​ណា​ផង។

ប្រិយមិត្ត​របស់​ភាគី​ទាំង​ពីរ​ជា​ច្រើន​នាក់ បាន​ចូល​​មក​សរសេរ​សារ​ថ្លែង​ពី​វីដេអូ​ចម្រៀង​នេះ ពោល​គឺ​មាន​ទាំង​ថៃ និង​ជនជាតិ​ខ្មែរ។ សម្រាប់​ប្រិយមិត្ត​កម្ពុជា ភាគ​ច្រើន​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​រាំ​របស់​ប្រទេស​ជិត​ខាង​មួយ​នេះ ចំពោះ​ការ​ស្រឡាញ់​បទ​ចម្រៀង​របស់​ខ្មែរ។ ឯ​ប្រិយមិត្ត​កម្ពុជា​ខ្លះ​ទៀត ក៏​បាន​ពោល​សរសើរ​ក្រុម​រាំ​ថៃ​មួយ​ក្រុម​នេះ​ដែរ​ថា ពួក​គេ​ពិត​ជា​មាន​ទេពកោសល្យ និង​ថា ក្បាច់​រាំ​ពួក​គេ​ក្នុង​បទ "ស្នេហា​ក្រឡាប់​ចាក់" មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់។

“ស្នេហា​ក្រឡាប់​ចាក់" និពន្ធ Melody និង​ទំនុក​ច្រៀង​ដោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា​ស្នាដៃ​ថ្មី​បន្ទាប់​ពី​កន្លង​មក​ធ្លាប់​បញ្ចេញ​ស្នាដៃ​ជា​ច្រើន​បទ​រួច​មក​ហើយ មាន​ដូច​ជា​បទ "គេ​នោះ​ជា​ស្រី​កាប់​ដាវ" និង​បទ "ឡាន​ស៊ីរ៉ែន"។ ជា​ដើម។ ដោយ​ឡែក Inner Studio របស់​ថៃ នេះ​គឺ​ជា​ស្នាដៃ​ថ្មី​មួយ​ទៀត​របស់​ពួក​គេ​ដែរ ដែល​កន្លង​មក​បទ​ចម្រៀង "ឡាន​ស៊ី​រ៉ែន" ក៏​ពួក​គេ​បាន​បញ្ចេញ​ទេពកោសល្យ​ភ្ជាប់​ជាមួយ​បទ​នេះ​ដែរ៕

អត្ថបទ៖ ទារិកា