ប្រធានាធិបតីរុស្ស៊ីប្រកាសអាសន្ន ក្រោយធ្លាយប្រេងជាង ២ម៉ឺនតោនចូលក្នុងទន្លេ

  • 2020-06-04 02:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីន បានប្រ​កាស​ដាក់​ភាពអាសន្ននៅក្នុងទីក្រុង Norilsk បន្ទាប់ពីស៊ីប្រេង ២ ម៉ឺនតោនបានហូរចូលទៅក្នុងទន្លេក្បែរនោះពីស្ថានីយ៍ថាមពល​អគ្គិសនី។

យោងតាមទីភ្នាក់ងារបរិស្ថានរុស្ស៊ី Rosprirodnadzor បានឱ្យដឹងថា ក្រុមបរិស្ថានមួយបានពណ៌នាការខូចខាតនេះថាជាគ្រោះមហន្តរាយហើយកំហាប់សារធាតុកខ្វក់នៅក្នុងដែនទឹកក្បែរនោះបានឈានដល់កម្រិត​គ្រោះថ្នាក់​រាប់ពាន់រាប់ពាន់ដង។ លោក Evgeny Zinichev ប្រធានក្រសួងស្ថានការណ៍គ្រាអាសន្ន បាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធក្រោមអធិបតីភាពរបស់លោកពូទីននិងបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ជាតិថា បុគ្គលិករបស់ស្ថានីយ៍អគ្គិសនីបានព្យាយាមទប់ស្កាត់ការ​ធ្លាយ​ប្រេងដោយខ្លួនឯង ហើយមិនបានរាយការណ៍ពីឧប្បត្តិហេតុនេះទៅសេវាបន្ទាន់​ស់​រយៈពេល ២ ថ្ងៃ។

មកទល់ពេលនេះ គណៈកម្មាធិការស៊ើបអង្កេតដែលជាស្ថាប័នអនុវត្តច្បាប់កំពូលរបស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថាការស៊ើបអង្កេតព្រហ្មទណ្ឌមួយ កំពុង​ត្រូវបាន​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន