អាហារបំប៉នណេសត្លេ សម្រាប់ទារក-កុមារដ៏ល្បីឈ្មោះជុំវិញពិភពលោកចូលដល់កម្ពុជាហើយ
- 2020-06-07 02:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារបំប៉នណេសត្លេ សម្រាប់ទារក-កុមារដ៏ល្បីឈ្មោះជុំវិញពិភពលោកចូលដល់កម្ពុជាហើយ
ចន្លោះមិនឃើញ
អាហារបំប៉នណេសត្លេ បានឈានជើងចូលក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាជាងមួយទស្សវត្សរ៍មកហើយ និងនៅតែបន្តផ្តល់ជូននូវអាហារូបត្ថម្ភដ៏ល្អសម្រាប់សង្គម តាមរយៈផលិតផលអាហារូបត្ថម្ភសម្រាប់ទារក ដើម្បីឱ្យពួកគេមានសុខភាពល្អ។
ប្រវត្តិរបស់ក្រុមហ៊ុនណេសត្លេចាប់ផ្តើមនៅឆ្នាំ ១៨៦៦ ជាមួយនឹងមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន Anglo-Swiss Condensed Milk។ លោក Henri Nestlé បានអភិវឌ្ឍនូវអាហារទារកឱ្យកាន់តែមានភាពល្បីល្បាញនៅឆ្នាំ ១៨៦៧ ហើយនៅក្នុងឆ្នាំ ១៩០៥ លោកបានបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន Anglo-Swiss ដើម្បីបង្កើតបានជាក្រុមហ៊ុន Nestle Group។ អាហារូបត្ថម្ភរបស់ទារកជាផលិតផលដំបូងបំផុតរបស់ក្រុមហ៊ុនណេសត្លេ ហើយក៏ក្លាយជាក្រុមហ៊ុនដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។
“កុមាររីករាយ ក្រពះរីករាយ”
Lactogrow 3 មានការរចនា និងវេចកញ្ចប់ទៅតាមស្តង់ដា មានគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។
អ្នកអាចរក Lactogrow 3 បាននៅផ្សារក្នុងស្រុកដូចជា ផ្សារទំនើប កន្លែងលក់ថ្នាំពេទ្យ កន្លែងលក់សម្ភារៈក្មេង និងហាងលក់ទំនិញដទៃទៀតនៅទូទាំងប្រទេស។
Lactogrow 3 គឺជាទឹកដោះគោជំនួយដល់ការលូតលាស់ សម្រាប់កុមារអាយុ ២៤ ខែឡើងទៅ។ ទឹកដោះគោត្រូវបានផ្សំឡើងពីរូបមន្ត ប្រូបាយអូទិក L.Reuteri ដែលជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរីនៅក្នុងប្រព័ន្ធរំលាយអាហារ។ Lactogrow 3 ជួយការពារប្រព័ន្ធរំលាយអាហាររបស់កុមារឱ្យមានសុខភាពល្អ។
Lactogrow 3 យកចិត្តទុកដាក់លើការអភិវឌ្ឍកុមារ និងសុភមង្គលក្នុងគ្រួសារ ជាមួយនឹងរូបមន្តដ៏ពិសេស ពីអ្នកឯកទេសរបស់យើងគឺ ប៊្រូបាយអូទិក ដែលជួយឱ្យក្រពះកុមារមានសុខភាពល្អ ដើម្បីភាពរីករាយរបស់កុមារ។ Lactogrow 3 មានសោមន្សក្នុងការប្រកាសពីការដំណើរការនូវទំព័រហ្វេសប៊ុករបស់ខ្លួន។ ដូច្នេះសូមលោកអ្នករង់ចាំតាមដានព័ត៌មានថ្មីនៅលើទំព័រហ្វេសប៊ុករបស់ Lactogrow 3។
សូមចុចតំណភ្ជាប់ Lactogrow 3 Cambodia នេះ និងឈ្វេងយល់បន្ថែមអំពី Lactogrow 3។
សម្រាប់វេបសាយថ្មីរបស់ Lactogrow 3 អ្នកអាចចុះឈ្មោះដើម្បីទទួលនូវការផ្តល់ជូន ព័ត៌មាន និងការគាំទ្រនូវផលិតរបស់យើងបានគ្រប់ពេលវេលា ឬជារៀងរាល់ថ្ងៃ។
Lactogrow 3 នៅទីនេះដើម្បីផ្តល់ជូននូវអាហារូបត្ថម្ភ ដែលបុត្រធីតារបស់អ្នកត្រូវការ៕