ស្បែកគ្របក្បាលលិង្គនៅមាននៅឡើយ តើការរួមភេទដំបូង ប្រឈមអ្វីខ្លះ?

  • 2020-06-08 01:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែកគ្របក្បាលលិង្គមិនមែនមានលក្ខណៈដូចសន្ទះព្រហ្មចារីយ៍របស់ស្រ្តី ដែលនឹងអាចរហែកក្នុងពេលរួមភេទជាលើកដំបូងឡើយ។ វាគឺជារឿងធម្មតាទេ ដែលមនុស្សប្រុសមានស្បែកគ្របក្បាលលិង្គ ហើយមិនអាចព្រលាត់ចេញមកក្រៅបាននៅពេលពួកគេឈានដល់ពេញវ័យ។ នៅអាយុ ១៨ឆ្នាំ បុរសស្ទើរតែ ៩៩ភាគរយហើយ អាចព្រលាត់ស្បែកគ្រប់ក្បាលលិង្គពួកគេចេញមកក្រៅបាន។

មានបុរសតែមួយភាគរយប៉ុណ្ណោះ ដែលមិនអាចព្រលាត់ចេញ ហើយនោះហៅថាជាជំងឺ Phimosis ដែលស្បែកគ្រប់ក្បាលលិង្គមានប្រហោងតឹងខ្លាំង និងមិនអាចព្រលាត់ចេញបានតែម្តង។ ហេតុដូច្នេះហើយ វាអាចនឹងបង្កការឈឺចាប់ក្នុងពេលរួមភេទ ហើយក៏រំខានដល់ការសប្បាយរីករាយផ្សេង និងពិបាកឈានដល់ចំណុចកំពូលក្នុងពេលរួមភេទទៀត។

បញ្ហាមួយផ្សេងទៀតហៅថា Paraphimosis មានន័យថា ស្បែកគ្របក្បាលលិង្គនោះអាចព្រលាតចេញតែ បែរជាធ្វើឲ្យរឹបដល់កលិង្គទៅវិញ ហើយក៏មិនអាចទាញវាចេញវិញបានដែរ។ ជាអកុសល្យ វាដូចជាគ្មានអ្វីដែលអ្នកអាចធ្វើបានច្រើនឡើងដើម្បីបំបាត់ការឈឺចាប់ក្នុងពេលរួមភេទ។ ការវះកាត់ដើម្បីបន្ធូរស្បែកគ្របក្បាលលិង្គវិញអាចនឹងជួយដោះស្រាយបានបាន។

គន្លឹះសំខាន់ៗ

យ៉ាងណាមិញ ពេលខ្លះការរួមភេទអាចធ្វើឲ្យឈឺចាប់ជាលើកដំបូងទោះបីជាអ្នកមិនមានបញ្ហា Phimosis ឬ Paraphimosis ក៏ដោយ។ អ្វីដែលជាគន្លឹះសំខាន់ដែលអ្នកត្រូវចងចាំនោះគឺថា គ្មាននរណាម្នាក់ល្អគ្រប់ដប់ក្នុងពេលអនុវត្តជាលើកដំបូងឡើយ។ ការរួមភេទក៏ដូចគ្នាដែរ ដូច្នេះត្រូវការពេលអនុវត្តន៍ច្រើនដូចគ្នាទើបមានបទពិសោធន៍។ ដូច្នេះមិនត្រូវបារម្ភអំពីវាច្រើនឡើយ ហើយត្រូវរីករាយនឹងពេលវេលាជាលើកដំបូងរបស់អ្នកចុះ។

ស្បែកគ្របក្បាលលិង្គអ្នកនឹងមិនបង្កជាការឈឺចាប់អ្វីឡើយក្នុងពេលដែលអ្នករួមភេទជាលើកដំបូង លុះត្រាតែអ្នកមានជំងឺ Phimosis និង Paraphimosis៕

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ ម៉េង សុខសៀន