ពេល​នេះ មាន​ឱកាស​ទស្សនារឿងល្បី​ទាំង៣របស់ ហ៊ុយ យ៉ាឡេង ហើយ!

  • 2020-06-09 09:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​បាន​ស្គាល់​ពី​ស្នាដៃ​តែង​និពន្ធ សម្ដែង និង​ដឹកនាំ​រឿង​របស់​ម្ចាស់​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​"ដើម្បី​កូន​” គឺ​លោក ហ៊ុយ យ៉ាឡេង រួច​មក​ហើយ។ បច្ចុប្បន្ន​ផលិតករ​រូប​នេះ បាន​ដាក់​ខ្សែភាពយន្ត​ដែល​ជា​ស្នាដៃ​របស់​លោក​នៅ​លើ​កម្មវិធី SOYO ចំនួន​៣​រឿង​ផ្សេង​ទៀត ដើម្បី​សម្រួល​ដល់​ការ​ទស្សនា​របស់​ប្រិយមិត្ត ខណៈ​ដែល​រោងកុន​មិន​ទាន់​បើក​វិញ​ដោយសារ​កូវីដ-១៩។

ភាពយន្ត​បែប​ភ័យ​រន្ធត់ និង​កំប្លែង​សើច​សប្បាយ គឺ​មាន​នៅ​ក្នុង​រឿង​ទាំង​បី​របស់​លោក ហ៊ុយ យ៉ាឡេង ដែល​ដាក់​នៅ​លើ​រួច​ស្រេច​រង់ចាំ​អ្នក​ទស្សនា។ រឿង​ទាំង​នោះ​រួម​មាន៖ រឿង"ធ្មប" ទស្សនា​ដោយ​ឥត​គិត​ថ្លៃ រឿង"វិកល​ចរិត" និង​រឿង"ទារុណកម្ម​ខ្មោច" ទស្សនា​បង់​លុយ។

ក្រៅ​ពី​អាច​ទស្សនា​នូវ​រឿង​ល្អ​ៗ​មើល​ទាំង​៣ ប្រិយមិត្ត​ក៏​អាច​ទស្សនា​រឿង​ភាគ រឿង​ដុំ និង​រឿង​ខ្នាត​ខ្លី​ដ៏​សម្បូរ​បែប​នៅ​កម្មវិធី​SOYO របស់​Sabay បាន​ដែរ។

សរុប​រឿង​ទាំង​អស់​នៅ​លើ​SOYO មាន​រយៈ​ពេល​ជាង​២០០០​ម៉ោង ឬ​ស្មើ​ជាង​៦០០​ចំណង​ជើង​ដែល​រឿង​ទាំង​ដាក់​ជូន​ទស្សនា​តាំង​ឆ្នាំ​២០១៧​​ មកម៉្លេះ។

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ