ភ្ញាក់ផ្អើលពេលឃើញចំនួនលក់ទូរសព្ទ Pixel ប្រចាំឆ្នាំ ២០១៩

  • 2020-06-10 01:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​នេះ​មាន​ដំណឹង​មិន​ល្អ​ជា​ច្រើន​ទាក់ទង​នឹង​មុខ​ជំនួញ​ស្មាតហ្វូន​របស់ Google។ ប៉ុន្តែ​បើ​តាម​តួលេខ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IDC បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ២០១៩ គឺ​ជា​ឆ្នាំ​ដ៏​ល្អ​មួយ​របស់ Google។

តួលេខ​បាន​បង្ហាញ​ថា Google អាច​លក់​ចេញ​ស្មាតហ្វូន​បាន ៧,២​លាន​គ្រឿង​ នៅ​ពេញ​មួយ​ឆ្នាំ ២០១៩ ដែល​មាន​កំណើន ៥២% បើ​ធៀប​នឹង​ឆ្នាំ ២០១៨។ មិន​តែ​ប៉ុណ្ណោះ​ចំនួន​លក់​របស់ Google Pixel គឺ​ច្រើន​ជាង​ចំនួន​លក់​របស់ OnePlus ទៀត​ផង។

គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ​មុន​ Google បាន​​បង្កើន​ចំនួន​ដៃ​គូ​សហការ​កាន់​តែ​ច្រើន ដែល​បាន​ជួយ​ពង្រីក​ទីផ្សារ​របស់​ខ្លួន​បាន​កាន់​តែ​ធំ និង​ទៅ​ដល់​អតិថិជន​ជា​ច្រើន។ IDC បាន​អះអាង​ថា​ស្មាតហ្វូន​ត្រកូល Pixel មាន​កំណើន​ប្រជាប្រិយភាព​នៅ​ជប៉ុន និង​អឺរ៉ុប​ខាង​លិច ហើយ​នៅ​អាមេរិក​ក៏​នៅ​តែ​ឈរ​ជើង​បាន​ខ្លាំង​ក្លា​ដែរ។

Google ធ្លាប់​បាន​ទទួល​ស្គាល់​ថា​ត្រកូល​ Pixel 3 របស់​ខ្លួន​គឺ​មាន​ប្រជាប្រិយភាព​ទាប​ជាង​ស្មាតហ្វូន​ជំនាន់​មុន​របស់​ខ្លួន។ គួប​ផ្សំ​នឹង​តម្រូវ​ការ​ខ្សោយ​​សម្រាប់​ត្រកូល Pixel 4 នៅ​ចុង​ឆ្នាំ ២០១៩​ ទៀត​នោះ គេ​អាច​សន្និដ្ឋាន​បាន​ថា Pixel 3a ទំនង​ជា​ស្មាតហ្វូន​ដែល​ជួយ​បង្កើន​ចំនួន​លក់​ប្រចាំ​ឆ្នាំ ២០១៩៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង