មកដឹងតម្លៃឡាន Toyota Land Cruiser Prado ឆ្នាំ២០២០ កំពុងដាក់លក់នៅវៀតណាម

  • 2020-06-11 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញលក់រថយន្ត Land Cruiser Prado ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ដោយវាជា SUV ៧កៅអី ដែលទទយលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

រថយន្ត Toyota Land Cruiser Prado ថ្មីនេះ ទទួលបានការអាប់ដេតមួយចំនួននៅផ្នែកខាងមុខ និងខាងក្រោយ ហើយជាពិសេសគឺទៅលើផ្នែកផាសុខភាព។

ដោយឡែកកាប៊ីនខាងក្នុងរបស់វា នៅតែដូចស៊េរីមុនៗ គឺមានបំពាក់អេក្រង់បង្ហាញព័ត៌មាន Touchscreen, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, ប្រព័ន្ធសំឡេងមាន Speaker ៩គ្រាប់, ផ្លិតទឹកអូតូ និង កញ្ចក់មើលក្រោយការពារចំណាំង ជាដើម។

Prado នៅតែបំពាក់ពោងការពារសុវត្ថិភាព ៧, កាមេរ៉ាមើលក្រោយ, មុខងារ Cruiser Control, មុខងារទប់លំនឹង Traction Control System, Electronic Balance System ព្រមទាំងប្រព័ន្ធហ្វ្រាំង ABS និង EBD ទៀតផង។

រថយន្ត SUV នេះបំពាក់ម៉ាស៊ីនចំណុះ ២,៧លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៤សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធប៉ុងពីរ 4WD។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ១០២ ៤០០ដុល្លារ ទៅ ១០២ ៩០០ដុល្លារ នៅក្នុងប្រទេសវៀតណាម៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី