ភោជនីយដ្ឋាន​ខ្មែរ​នៅ​សៀមរាប ដែលជាប់ជា​ Asia's 50 Best Restaurants ២ឆ្នាំជាប់ បើកលក់​វិញហើយ

  • 2020-06-12 02:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន ខូស៊ីន វត្តដំណាក់ (Cuisine Wat Damnak) ដែល​​ជាប់ជាភោជនីយដ្ឋានល្អមួយ ក្នុងចំណោមភោជនីយដ្ឋានល្អបំផុត​ទាំង៥០ ក្នុងតំបន់អាស៊ី (Asia's 50 Best Restaurants) ២ឆ្នាំជាប់គ្នា បាន​បើក​ដំណើរ​ការ​វិញហើយ ក្រោយ​បិទ​មួយរយៈ។

សហស្ថានិក ខូស៊ីន វត្តដំណាក់ លោក ងួន វេងឆាយ បានលើកឡើងថា ខូស៊ីន វត្តដំណាក់ បានបើកលក់ជាធម្មតាវិញហើយ ក្រោយផ្អាកមួយរយៈ។ ភ្ញៀវដែលគាំទ្រហាង ខូស៊ីន វត្តដំណាក់ អាចមកពិសារអាហារនៅទីនេះបាន។ ក្នុងរដូវកូវីដនេះហាងបានរៀបចំនៅគម្លាតសុវត្ថិភាពពីតុមួយ ទៅតុមួយ សម្រាប់ភ្ញៀវមកពិសារអាហារនៅទីនេះ។

សូមបញ្ជាក់ថា ខូស៊ីន វត្តដំណាក់ ជាហាងដែលប្រើតែគ្រឿងផ្សំក្នុងស្រុកនៅតំបន់ជុំវិញទឹកដីអង្គរ និងផលិតផលដែលដាំដុះក្នុងស្រុកនៅតាមខេត្តមួយចំនួននៅកម្ពុជា លើកលែងតែផលិតផលមួយចំនួនដែលយើងប្រើផលិតផលនាំចូលមានដូចជា ទឹកដោះគោ សូកូឡា ខ្ទឹមស ផ្សិតខ្មៅស្ងួត និងប្រេងចម្អិនអាហារ។

Cuisine Wat Damnak មានទីតាំងនៅតាម​បណ្ដោយវិថី ៧មករា ភូមិវត្តដំរី ក្រុងសៀមរាប ខេត្តសៀមរាប៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី