តើស្នេហា របស់អ្នកត្រូវនឹងរសជាតិកាហ្វេ មួយណាដែរ?

  • 2020-06-12 03:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើអ្នក ជ្រើសរើសយកការផឹកកាហ្វេនៅពេលព្រឹក អ្នកប្រហែលជាបានដឹងហើយថា វាធ្វើទុកកម្រិតណា ហើយពិបាកយ៉ាងណា មិនខុសគ្នាពីការជ្រើសរើសដៃគូរស្នេហាទាំងដែលអ្នកមិនទាន់បានស្គាល់ច្បាស់ពីខ្លួនឯងនោះទេ។

កាហ្វេមានរសជាតិតែមួយទេ គឺល្វីង តែកម្រិតល្វីងរបស់កាហ្វេខុសគ្នា តៅតាមចំណូលចិត្ត និងការជ្រើសរើសរបស់អ្នកញ៉ាំ ស្នេហាក៏ដូច្នោះដែរ ភាពផ្អែមល្ហែម ភាពឈឺចាប់ ភាពសោកសៅ វាអាចកើតឡើងគ្រប់ពេល ជាពិសេសនៅពេលដែលអ្នកលែងខ្វល់ពីមនោសញ្ចេតនា តែប្តូរមកជាការសោះអង្គើយ លែងខ្វាយខ្វល់ មិនយកចិត្តទុកដាក់ បារម្ភពីគ្នា ដូចទៅនឹងការផឹកកាហ្វេល្វីង ដែលមានប្រភេទផ្សេងគ្នាយ៉ាងដូច្នោះដែរ។ សាកល្បងប្រើរសជាតិកាហ្វេមើលពីស្នេហារបស់អ្នក បន្តិចទៅមើល៖

ស្នេហាបែបកាហ្វេ Espresso ៖ ជារបៀបស្នេហា Short term បែប៣ខែ, ៦ខែ ព្រោះស្នេហាប្រភេទនេះ ច្រើនមានលើក្រុមមនុស្សដែលមិនសូវស្គាល់ខ្លួនឯងច្បាស់។

Espresso ជាប្រភេទកាហ្វេខ្មៅ មានដើមកំនើតពី ប្រទេសអ៉ីតាលី ហើយលក្ខណៈរបស់កាហ្វេ គឺខាប់ មានពពុះច្រើន ដែលជាទូទៅគឺញ៉ាំជាលក្ខណៈកូនពែង ឬជាកែវតូចៗ ហើយប្រើរយៈពេលនៃការឆុងគឺ ២៥ ទៅ ៣០ វិនាទី។

ស្នេហារបៀបកាហ្វេ Americano ៖ ជាស្នេហាបែបរញ៉េរញ៉ៃ បែបស្រលាញ់គ្នាតែពីរនាក់ដឹងតែអត់កើតម៉ង ចូលចិត្តធ្វើខ្លួនអោយមានអ្នកទី៣។

Americano ជាប្រភេទកាហ្វេខ្មៅ ដែលផ្សំឡើងពី Espresso និងពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិក ហើយលក្ខណៈពិសេសរបស់ Americano គឺវិធីសាស្ត្រនៃការឆុង និងទទួលទាន ជាមួយកែវដែលមានទំហំធំល្មម ដោយមានការផ្សំរវាង Espresso 1 ទៅ 2 shot លាយនឹងទឹកក្តៅ។

ស្នេហារបៀបកាហ្វេ Cappuccino ៖ ជាប្រភេទស្នេហាមិនសូវស៊ីជម្រៅ ដើរក្រាស់គេគ្រប់គ្នា ទាំងខ្លួនមានសង្សារអីចឹង។

Cappuccino ជាប្រភេទកាហ្វេ មានដើមកំណើតពីប្រទេសអ៉ីតាលី ជាប្រភេទកាហ្វេទឹកដោះគោ ដែលមានពណ៌ត្នោតខ្ចី។

ស្នេហារបៀបកាហ្វេ Latte ៖ ជាប្រភេទស្នេហា ខ្យូតៗ បែប long term ជាទូទៅគឺខាងស្រីចូលចិត្តខឹង ហើយអោយខាងប្រុសតាមលួង។

Latte នៅក្នុងភាសាបារាំង គឺ កាហ្វេទឹកដោះគោ និងក្នុងភាសាអ៉ីតាលី គឺ ទឹកដោះគោ។ Latte មានគ្រឿងផ្សំដូចទៅនិង Cappuccino ដែរ គ្រាន់តែ Latte ប្រើចុះហាយទឹកដោះគោក្តៅ ច្រើនជាងហ្វូមទឹកដោះគោ។

ស្នេហារបៀបកាហ្វេ Mocha ៖ របៀបស្នេហា និងការសិក្សា ចូលចិត្តមើលសៀវភៅ ហើយដឹងដៃគ្នាចូលបណ្ណាល័យ ដើរទិញសៀវភៅជាមួយគ្នា អីចឹង។

Mocha មានប្រភពមកពីសហរដ្ឋអាមេរិកគឺជាប្រភេទកាហ្វេទឹកដោះគោ ដែលមានលាយជាមួយនិងទឹកស៊ីរូសូកូឡា ដែលមានការផ្សំបញ្ចូលគ្នាពី Espresso, សូកូឡា, និងចំហាយទឹកដោះគោក្តៅ សម្រាប់ គ្រីមទឹកដោះគោ គឺអាចបន្ថែមទៅតាមចំណង់ចំនូលចិត្ករបស់អ្នកញ៉ាំ។

ស្នេហារបៀបកាហ្វេ Macchiato ៖ ជាប្រភេទស្នេហា បែប single ខ្លួនគ្មានសង្សារទេ តែធ្វើដូចមានចឹង។

Macchiato មានប្រភពដើមពីប្រទេសអ៉ីតាលី គឺជាប្រភេទកាហ្វេមួយកែវតូច ដែលមានគ្រឿងផ្សំតែពីរប៉ុននោះ គឺ កាហ្វេខ្មៅ Espresso មួយ shot ជាមួយនឹងហ្វូមទឹកដោះគោបន្តិច នៅផ្នែកខាងលើកាហ្វេ។

ប្រភព ៖ Tasteatlas

អត្ថបទ ៖ Art

អត្ថបទថ្មី