នៅ​ចាំ​រឿង​នេះ​ទេ ឥឡូវ​ត្រឡប់​មក​វិញ​ហើយ ចង់​មើល​អត់?

  • 2020-06-12 08:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ខ្មែរ​មួយ​រឿង ដែល​ល្បី​កាល​ពី​ប្រមាណ ១០​ឆ្នាំ​មុន គឺ​រឿង "ប្ដី​ល្អ" ដែល​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ខ្មែរ​ជា​ច្រើន​នាក់។ បន្ទាប់​ពី​ឃ្លាត​ឆ្ងាយ​ពី​អារម្មណ៍​ប្រិយមិត្ត​អស់​ពេល​ជិត​១០​ឆ្នាំ ឥឡូវ​នេះ​បាន​វិល​ត្រឡប់​មក​វិញ។

រឿង "ប្ដី​ល្អ" គឺ​ផលិត​ដោយ​ផលិតកម្ម​អង្គរ​វត្ត និពន្ធ​ដោយ​អ្នក​ស្រី ពាន់ ភួង​បុប្ផា សហការ​ជាមួយ​អ្នក​ស្រី ប៉ុល ពិសី អ្នក​ស្រី រស់ ម៉ារីយ៉ា។ នេះ​វណ្ណកម្ម​ពិសេស​របស់​អ្នកនិពន្ធ​ទាំង​បី​រូប ដោយ​បាន​លើក​បង្ហាញ​ពី​កាតព្វកិច្ច​១០០​មុខ​របស់​ស្ត្រី​ជា​ភរិយា ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​មើល​រំលង និង​មើល​ស្រាល​ថា​នោះ​ជា​ការងារ​តូច​តាច។ ជា​មួយ​គ្នា​បុរស​ដែល​ជា​អ្នក​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើការ ឬ​រកស៊ី ត្រូវ​បាន​គេ​តម្លៃ​ថា ជា​អ្នក​មាន​គុណ​សម្បត្តិ​ធំ​តែ​ម្នាក់​នៅ​ក្នុង​គ្រួសារ។

ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​ប្ដី​ល្អ​ទាំង​ឡាយ​ក្នុង​សាច់​រឿង ដែល​មាន​លោក អ៊ឹង រដ្ឋា ហៅ ទុយ អេនឌី យូឌីស្កូ ខៀវ សំផេត ជា​ដើម បាន​ឆ្លើយ​ដូច​ៗ​គ្នា​ថា "ប្រពន្ធ​ខ្ញុំ​រាល់​នៅ​តែ​ផ្ទះ អត់​មាន​ធ្វើ​អី​ផង ស៊ី​ដេកៗ"។ ចម្លើយ​ទាំង​នេះ រួម​ទង្វើ​មិន​គិត​ផង ពួក​គេ​ស្រាប់​តែ​ត្រូវ​បាន​ប្ដូរ​ភេទ​ដោយ​អំណាច​អាថ៌កំបាំង​មួយ។ ពី​ពេល​នេះ​ត​ទៅ ត្រូវ​តាម​ដាន​ទាំង​អស់​គ្នា​ថា លោក​ប្ដី​ល្អ នឹង​ជួប​រឿង​អ្វី​ខ្លះ?

ទស្សនា​វីដេអូ Trailer ខាង​ក្រោម

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖ ទារិកា