McLaren 720S ប៉ះ Ferrari 488 Pista និង Lamborghini Aventador SV មួយណាឈ្នះ? (វីដេអូ)

  • 2020-06-15 03:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Channel YouTube មួយឈ្មោះថា CarWow បានយករថយន្តស្ព័រកំពូលល្បឿនចំនួន ៣ ម៉ូដែល គឺ McLaren 720S, Ferrari 488 Pista និង Lamborghini Aventador SV ដើម្បីប្រណាំងលើផ្លូវលាត។

រថយន្ត McLaren 720S បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo V8 មានកម្លាំង ៧២០សេះ។ រថយន្ត Ferrari 488 Pista បំពាក់ម៉ាស៊ីនចំណុះ ៣,៩លីត្រ Twin-turbo V8 មានកម្លាំង ៧២០សេះ។ ចំណែកឯ រថយន្ត Lamborghini Aventador SV បំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ Naturally Aspirated V12 មានកម្លាំង ៧៥០សេះ។

រថយន្តទាំង៣ ខាងលើ សុទ្ធតែអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទី។ ជាក់ស្តែង McLaren 720S ប្រើពេល ២,៩វិនាទី Ferrari 488 Pista ប្រើពេល ២,៨វិនាទី និង Lamborghini Aventador SV ប្រើពេល ២,៨វិនាទី៕

ចង់ដឹងលទ្ធផលយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី