ថា​ RM ទៅ​កំពូល​ប៉ិនភ្លេច តែ​សមាជិក​ផ្សេងទៀត​របស់ BTS ក៏​ជំនាញ​ភ្លេចអស់ស្ទះ​ដែរ

  • 2020-06-16 03:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណា​មិន​ដឹង​ថា​ RM ពូកែ​ភ្លេច​យ៉ាង​ណា តាំង​ពីលិខិតឆ្លងដែន​ កាស AirPods ជា​ដើម​ក៏លោក​អាច​ភ្លេចដៃថា​ទុក​នៅទៅណា​យ៉ាងស្រួល​ដែរ។ ប៉ុន្តែ​បើគិត​រួម​សម្រាប់​ក្រុម BTS ទាំង​មូល ក្រៅពីមេក្រុម​ម្នាក់​នេះ ក៏​នៅ​មាន​អ្នក​ផ្សេង​ទៀត​ដែរ​ ដែល​ឧស្សាហ៍ភ្លេច​មុខ​ភ្លេច​ក្រោយ។

១. Jungkook ​ទុក​ចោល​កាដូ Jin ទិញឲ្យ​​នៅ Dubai

កាលពីឆ្នាំ ២០១៦ Jin បាន​ទិញ​កាដូ​ឲ្យ​ Jungkook តែ​គួរ​ឲ្យស្ដាយ​កាដូ​នោះ​ Jungkook បែរ​ជា​ភ្លេច​យក​មក​តាម​ខ្លួន។

២. Suga បាត់​ចិញ្ជៀន​អក្សរ "A” នៅ​ទីក្រុង​ Berlin

អំឡុង​ពេល​នៃ​ការ​ប្រគំតន្ត្រី​ Suga ពាក់​ចិញ្ជៀន​គ្រប់អក្សរ​ របស់​ឈ្មោះ​ខ្លួន។ ប៉ុន្តែ​ដល់ពេល​ឡើង​ឆាក ​Concert នៅ​ប្រទេស​អាល្លឺម៉ង់​ ស្រាប់តែ​គេ​ចាប់​អារម្មណ៍​ថា​ លោក​ពាក់​តែ​ ៣អក្សរ គឺ «SUG» បាត់ «A» ទៅហើយ។

៣. J-Hope ភ្លេចខ្លួន​បាត់សំបុត្រ​អំឡុងពេល​ថត​ Bon Voyage

ប៉ុន្តែ​ជា​សំណាង​ល្អ​ មាន​បុរស​ជិត​ល្អ​ម្នាក់​រើស​បាន​ ហើយ​ក៏​ប្រគល់​ឲ្យ​ J-Hope វិញទៀត។

៤. Jimin ភ្លេច​កាបូបលើរថយន្តក្រុង

នៅ​ក្នុង​កម្មវិធី​ Bon Voyage រដូវកាលទី១ ដដែល​ អស់​ពី J-Hope ភ្លេច​សំបុត្រ​ Jimin ឯណេះ​បែរជា​ភ្លេចកាបូបលើ​ឡានក្រុង​ទៅវិញ។ ប៉ុន្តែជាសំណាង​ល្អ​ ក្រុមការងារ​ក៏បាន​ឃើញ និង​យក​ទុក​ឲ្យ។

៥. V ក៏ភ្លេច​កាបូប​ដែរ

នៅ​តែ​ស្ថិត​ក្នុង​កម្មវិធី Bon Voyage ដដែល​ ប៉ុន្តែ​សម្រាប់ V វិញ មិន​បាន​បាត់​កាបូបទេ តែដោយសារ​សមាជិក​ក្នុង​ក្រុម​ចង់​លេង​សើច និង​ធ្វើ​ឲ្យ​លោកគិត​ថា​លោកពិត​ជា​ភ្លេច​កាបូប​មែន។

៦. ដោយសារ​សប្បាយ​ពេក​ V ភ្លេច​ខ្លួនធ្វើ​សកម្មភាពខ្លះ

លើក​នេះ​ V មិន​បាន​ភ្លេច​កាបូប​អីទេ ប៉ុន្តែ​បែរ​ជា​ភ្លេច​ខ្លួន​ជិះ​ឡានខុស រហូត​ទៅ​ដល់​តំបន់​ជនបទ​ស្ថិត​ក្នុង​ប្រទេស​ស៊ុយអែត។

៧. Jungkook ភ្លេចស្បែក​ជើង Brand លើទូក

ចូល​ដល់​រដូវកាលទី៣ របស់ Bon Voyage កូនពៅ​ BTS បាន​ភ្លេច​យក​ស្បែក​ជើង​តម្លៃ​ថ្លៃមួយគូចេញពីទូក ពេល​ទៅ​ដល់ New Zealand។

៨. Jin ជ្រុះបាត់ស្រោមជើង​

លេង​ជាមួយគេ​ឯងដែរ តែ​ស្រាប់​តែ​ដល់​វគ្គ​មួយ​ ស្រោម​ជើង​ម្ខាង​របស់ Jin ត្រូវ​របូត​បាត់​មិនដឹង​តាំង​ពីពេល​ណា។

៩. Suga បាត់​ iPad

ពេល​បាត់​របស់​ប្រើប្រាស់​អ្វី​មួយ​ ធម្មតា​អ្នកណាៗក៏បារម្ភដែរ ប៉ុន្តែសម្រាប់​ Suga វិញ​ ពេល​រក​ iPad មិន​ឃើញ​ លោកគ្មានភ័យ​អ្វី​បន្ដិចទេ ថែម​ទាំង​និយាយ​ថា​ មិន​យូរមិនឆាប់​ iPad នឹង​មក​ដល់ដៃលោក​វិញ។ រហូត​ដល់​ការពិត​បង្ហាញ​ ទើប​ដឹង​ច្បាស់​ថា​ Jungkook ជា​អ្នក​យក​ iPad របស់​ Suga លេង។

១០. J-Hope បាត់​កាមេរ៉ា

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី