មាឌ​មាំ សង្ហារ អង់អាច! តារា​ប្រុស​រូប​នេះ​ពេល​តែង​ខ្លួន​ជា​ក្សត្រ​សម័យ​អង្គរ មើល​មិន​ចង់​ស្គាល់​

  • 2020-06-16 09:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​របស់​តារា​ប្រុស​ម្នាក់ បាន​លេច​លើ​បណ្ដាញ​សង្គម IG បង្ហាញ​ពី​ភាព​អង់អាច​របស់​ភាព​អង់អាច របស់​មហាក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ​ក្នុង​អតីតកាល​នា​សម័យ​ក្រុង​អង្គរ ដែល​មើល​មួយ​ភ្លែត​ស្ទើរ​មិន​ស្គាល់។

រូប​នេះ គឺ​លោក ជា សុវណ្ណារិទ្ធ តារាប្រុស​កូន​២ ដែល​ជា​ពិធីករ​ទូរទស្សន៍ និង​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប។ លោក​បាន​បញ្ចេញ​ឈុត​នេះ​មួយ​ស៊េរី​នៅ​លើ​បណ្ដាញ IG របស់​ខ្លួន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ បើ​តាម​រូបភាព តារា​ប្រុស​បាន​គ្រង​ពីរ​ឈុត ទី​១ គឺ​ឈុត​ក្សត្រ​ខ្មែរ​គង់​នៅ​លើ​បល្ល័ង្គ និង​ទី​២​ទៀត គឺ​ឈុត​មាន​កាន់​ខែល និង​កាំបិត ជា​ឈុត​ដែល​មហា​ក្សត្រ​ខ្មែរ​គ្រង​ដើម្បី​រៀប​ចំ​ខ្លួន​ចេញ​ទៅ​ធ្វើ​សឹង​តទល់​នឹង​ខ្មាំង​សត្រូវ ដែល​រូបភាព​ទាំង​មូល គឺ​បង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន និង​រឹងមាំ​បំផុត។

តាម​ការ​បញ្ចេញ​ឲ្យ​ដឹង​របស់​សាមី​ខ្លួន លោក​បាន​ធ្វើ​រឿង​នេះ ទុក​ជា​កាដូ​សម្រាប់​ខ្លួនឯង​នា​ថ្ងៃ​ពិសេស​របស់​លោក។លោក សុវណ្ណារិទ្ធ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​បាន​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ ពោល​គឺ​ការ​ថត​រូប​ដោយ​តែង​ខ្លួន​ជា​មហាក្សត្រ​ខ្មែរ ដែល​មាន​ការ​តុបតែង​កាយ​មាន​ភិនភាគ បង្ហាញ​ពី​ភាព​អង់អាច និង​ពោរពេញ​ដោយ​អំណាច ដូច​ទៅ​នឹង​ក្សត្រ​ខ្មែរ​កាល​ពី​ជំនាន់​សម័យ​អង្គរ។

មួយ​ឈុត​នេះ គឺ​ជា​ឈុត​ដែល​ក្សត្រ​ខ្មែរ​ក្នុង​សម័យ​អង្គរ​គ្រង​ត្រូវ​បាន​សាមី​ខ្លួន​បាន​អះអាង​ថា ពេញ​ចិត្ត​ខ្លាំង​ណាស់។ "ខ្ញុំ​ពិត​ជា​ស្រលាញ់​ពេញ​ចិត្ត​ក្នុង​ការ​គ្រង​ឈុត​នេះ​ណាស់ មោទនភាព​ដែល​បាន​កើត​ជា​កូន​ខ្មែរ​ ដែល​មាន​វប្បធម៌​ អរិយធម៌​ដ៏​អស្ចារ្យ​សម្រាប់​កូន​ខ្មែរ​គ្រប់​ៗ​រូប"។ ជា សុវណ្ណារិទ្ធ ថ្លែង។

​នេះ​សកម្មភាព​យ៉ាង​កម្រ​មួយ​ក្នុង​ចង្កោម​សិល្បៈ​ខ្មែរ​នៅ​ចំ​ថ្ងៃ​ពិសេស។ លោក សុវណ្ណារិទ្ធ បញ្ជាក់​ថា លោក​ចង់​ផ្ដល់​អំណោយ​ខ្លួន​ឯង​បែប​នេះ ទើប​សម្រេច​ចិត្ត​ធ្វើ ហើយ​មួយ​ទៀត​មិន​ត្រឹម​តែ​ដើម្បី​ខ្លួន​ឯង​ទេ គឺ​លោក​មាន​ចេតនា​លើក​ស្ទួយ​ វប្បធម៌​ខ្មែរ​ ដ៏​រុងរឿង​អស្ចារ្យ របស់​ខ្មែរ​តាំង​ពី​បុរាណកាល​មក​ផង។

តាម​ការ​បញ្ចេញ​ឲ្យ​ដឹង​របស់​តារា​ប្រុស​ដដែល ឈុត​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​នេះ ត្រូវ​បាន​រចនា​ដោយ​លោក Skor Krob ដោយ​ឡែក​រូប​វិញ ត្រូវ​បាន​ផ្ដិត​ដោយ​លោក ផាត់ គង់ អ្នក​ថត​រូប​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ៕ តោះ...ទស្សនា​ភាព​អង់អាច ក្លាហាន រឹងមាំ មាន​អំណាច​តេជៈ​ដែល​ត្រូវ​បាន​រំលឹក​ឡើង​ដោយ​លោក ជា សុវណ្ណារិទ្ធ៖

អត្ថបទ៖ ទារិកា