Zidane សរសើរ Benzema ចំណែក Harzard និង Modric ក្រឡុក​ខ្លាំង​យប់​មិញ

  • 2020-06-19 03:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយគ្រាប់ដំបូង​​ដ៏​អស្ចារ្យ​របស់ Benzema ​ធ្វើ​ឱ្យ​ Zidane ញញឹម​បិទ​មាត់​មិន​ជិត ហើយលោកបានសរសើរ​​កីឡាករ​បារាំង​ថា​ ពិត​មាន​ចលនា និង​បញ្ចប់​ទី​បាន​ល្អ ហើយ​ជ័យជម្នះ ៣-០ លើ Valencia កាល​ពី​យប់មិញ​ ជួយ​ឱ្យ Real Madrid ចាញ់​ក្រុម​កំពូល​តារាង Barcelona តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ។

អ្នកចាត់ការ​ក្រុម Zidane លើក​ឡើង​បែប​នេះ ៖«វា​ជា​គ្រាប់​ដ៏​អស្ចារ្យ ល្អ​ទាំង​ចលនា និង​ការ​បញ្ចប់​ទី។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​សម្រាប់​គ្រាប់​បាល់របស់ Karim»។

ក្រៅ​ពី​ខ្សែ​ប្រយុទ្ធ Benzema លោក Zidane ក៏​បាន​សរសើរ Eden Hazard និង Luka Modric ដែល​សហការ​គ្នា​បាន​ល្អ បង្កើត​ឱកាស​ឱ្យ Benzema រក​គ្រាប់​ទី​១​នាំ​មុខ មុន​គ្រាប់​របស់ Asensio ​​នៅ​នាទី​៧៤ និង Benzema ជា​ថ្មី​នៅ​នាទី៨៦។

អ្នកចាត់ការក្រុមសញ្ជាតិបារាំងវ័យ៤៧ឆ្នាំ ពន្យល់​ថា ៖«នេះ​ជា​ការប្រកួត​ដ៏​ល្អ​ពី Hazard។ គាត់​ល្អ និង​លេង​បាន​៨០​នាទី។ ពេល​ខ្លះ​អ្នក​អាច​គិត​ថា គាត់​ហាក់​ចាប់​ផ្ដើម​អស់កម្លាំង តែ​ពេល​គាត់​បាន​បាល់ គាត់​បង្កើន​ល្បឿន​លឿន​មែន​​ទែន»។

​កីឡាករ Real Madrid លេង​ត្រូវ​ជើង​គ្នា​ណាស់​កាល​ពី​យប់មិញ ជា​ពិសេស​អតីត​​ខ្សែ​ប្រយុទ្ធ​ Chelsea ​វ័យ​២៩​ឆ្នាំ Hazard ដែល​ទើប​​ជា​ពីរ​បួស និង​ម្នាក់​ទៀត​គឺ ​Luka Modric។ អ្នក​ទាំង​ពីរ​ជា​កីឡាករ​​លេង​ក្រឡុក​ខ្លាំង និង​ធ្វើ​ឱ្យ​ក្រុម Valencia ឈឺក្បាល​មិន​តិច​ទេ​នៅ​តង់​ទី​២៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ