មួយថ្ងៃស្លាប់ ១២៣៨នាក់! ប្រេស៊ីលនៅតែជាចំនុចក្ដៅមានអ្នកឆ្លងថ្មីជាង ២ម៉ឺនករណី
- 2020-06-19 04:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយថ្ងៃស្លាប់ ១២៣៨នាក់! ប្រេស៊ីលនៅតែជាចំនុចក្ដៅមានអ្នកឆ្លងថ្មីជាង ២ម៉ឺនករណី
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាប្រទេសប្រេស៊ីលបានរកឃើញការស្លាប់ប្រចាំថ្ងៃជាង ១ ០០០ នាក់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នាមកហើយ។
ក្រសួងបាននិយាយថា ប្រទេសនេះបានរាយការណ៍ថាមានអ្នកស្លាប់ ១ ២៣៨ នាក់បន្ថែមទៀត និងករណីថ្មីចំនួន ២២ ៧៦៥ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ចំនួននេះនាំឱ្យអ្នកស្លាប់សរុបឡើងដល់ ៤៧ ៧៤៨ នាក់ និងអ្នកឆ្លងសរុបដល់ ៩៧៨ ១៤២ នាក់នៅទូទាំងប្រទេស ដែលមានអត្រាមរណភាព ៤,៩ ភាគរយ។រដ្ឋសៅប៉ូឡូដែលមានប្រជាជនច្រើនបំផុត រងការវាយប្រហារខ្លាំងជាងគេដោយមានការឆ្លងចំនួន ១៩២ ៦២៨ នាក់និងអ្នកស្លាប់ចំនួន ១១ ៨៤៦ នាក់។ បន្ទាប់មកគឺទីក្រុង Rio de Janeiro ដែលមានអ្នកឆ្លង ៨៧ ៣១៧ នាក់និងអ្នកស្លាប់ ៨ ៤១២ នាក់។ មកទល់ពេលនេះ អ្នកត្រូវបានព្យាបាលជាសះស្បើយមានចំនួន ៤៨២ ១០២នាក់នៅទូទាំងប្រទេស៕