ម្សិលមិញនេះ Alibaba លក់ទំនិញបានជាង ៩៨ពាន់លានដុល្លារ
- 2020-06-19 08:00:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្សិលមិញនេះ Alibaba លក់ទំនិញបានជាង ៩៨ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ថ្ងៃទី ១៨ មិថុនាម្សិលមិញនេះ គឺជាទិវាលក់ទំនិញប្រចាំឆ្នាំដ៏ធំមួយនៅប្រទេសចិន ដែលគេបានហៅថាទិវា "618”។ ក្នុងរយៈពេល ២៤ម៉ោង ហាងលក់ទំនិញអនឡាញធំទាំងពីររបស់ចិន មាន Alibaba និង JD.com អាចលក់ទំនិញបានរហូតដល់ប្រមាណ ១៣៦,៥១ ពាន់លានដុល្លារ តាមរយៈប្រព័ន្ធរបស់ខ្លួន។
JD.com បាននិយាយថាលើប្រព័ន្ធរបស់ខ្លួនមានការទូទាត់សាច់ប្រាក់សរុប ២៦៩,២ពាន់លានយ័ន ដែលស្មើប្រមាណ ៣៧,៩៩ ពាន់លានដុល្លារ។ តួលេខនេះគឺជាការបូកសរុបនៃការកុម្ម៉ង់លើផលិតផល និងសេវាកម្មទាំងអស់ ដែលមានលើប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន គិតទាំងទំនិញដែលបានលក់ បានដឹកឲ្យអតិថិជន ឬដឹកជញ្ជូនត្រឡប់មកវិញ។
ចំណែកឯ Alibaba វិញបានឲ្យដឹងថាចំនួនលក់នៅលើប្រព័ន្ធអនឡាញយក្សរបស់ខ្លួន គឺមានរហូតដល់ ៦៩៨,២ ពាន់លានយ័ន ដែលស្មើប្រមាណ ៩៨,៥២ ពាន់លានដុល្លារ។
នៅប្រទេសចិន ជារៀងរាល់ឆ្នាំមានទិវាលក់ទំនិញធំចំនួនពីរ ដែលទីមួយគឺទិវា 618 ចាប់ផ្ដើមឡើងដោយក្រុមហ៊ុន JD.com។ ទីពីរគឺទិវា Single's Days ធ្វើឡើងនាថ្ងៃទី ១១ ខែវិច្ឆិកា ដែលបង្កើតឡើងដោយ Alibaba។ ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនទាំងពីរបានចាប់ដៃគ្នាលើការផ្សព្វផ្សាយ ស្របពេលដែលមានការប្រកួតប្រជែងច្រើនពីក្រុមហ៊ុនលក់ទំនិញអនឡាញក្នុងស្រុក៕