ចាប់បើកវិញហើយ កាន់តែស្អាត-កក់ក្តៅ ទៅលេងអង្គរ កុំរំលងបុរីអង្គរ ជូនតម្លៃបន្ទប់ពិសេសទៀត
- 2020-06-25 04:46:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់បើកវិញហើយ កាន់តែស្អាត-កក់ក្តៅ ទៅលេងអង្គរ កុំរំលងបុរីអង្គរ ជូនតម្លៃបន្ទប់ពិសេសទៀត
ចន្លោះមិនឃើញ
បន្ទាប់ពីបិទសេវាកម្មរបស់ខ្លួនមួយរយៈ ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សណ្ឋាគារ បុរីអង្គរ (Borei Angkor) ដែលមានទីតាំងនៅខេត្តសៀមរាប នឹងបើកដំណើរការវិញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយផ្តល់ជូនតម្លៃបន្ទប់ពិសេសបំផុត។
«សណ្ឋាគារ បុរីអង្គរ មានសេចក្តីសោមនស្សរីករាយដែលពួកយើង នឹងបើកដំណើរការជាធម្មតាឡើងវិញចាប់ពីថ្ងៃទី២៥ មិថុនា ២០២០ ជាមួយនឹងការផ្តល់ជូនតម្លៃបន្ទប់ពិសេសត្រឹមតែ ៦៥ដុល្លារ តែប៉ុណ្ណោះ ជាមួយនឹងអាហារពេលព្រឹកដ៏ឆ្ងាញ់ពិសារ ការបញ្ចុះតម្លៃ ២០%លើម្ហូប និងភេសជ្ជ និង ៥០%លើសេវាកម្មស្ប៉ា សម្រាប់ដំណើរកម្សាន្តរបស់ក្រុមគ្រួសាររបស់អ្នក មកកាន់ខេត្តសៀមរាប»។ នេះបើយោងតាម សេចក្តីជូនដំណឹងចេញផ្សាយនាថ្ងៃទី២៤ មិថុនា ២០២០នេះ របស់សណ្ឋាគារបុរីអង្គរ ។
«ទោះបីជាស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ មានការគ្រប់គ្រងល្អពីសំណាក់រាជរដ្ឋាភិបាល ក៏សណ្ឋាគារ បុរីអង្គរ នៅតែអនុវត្តន៍វិធានការការពារលើផ្នែកសុខភាព និងសុវត្ថិភាពរបស់ភ្ញៀវ និងបុគ្គលិកស្របតាមការណែនាំពីក្រសួងសុខាភិបាល»។ សេចក្តីជូនដំណឹងដដែលនេះបញ្ជាក់បន្ថែម ។
ដូច្នេះការស្នាក់នៅរបស់ភ្ញៀវទាំងអស់ នឹងទទួលបាននូវភាពកក់ក្តៅពីសេវាកម្មគាំពារសុខមាលភាព ដែលផ្តល់ជូនពីបុគ្គលិក និងគណៈគ្រប់គ្រងថែមមួយកម្រិតទៀត។
បច្ចុប្បន្ន ដោយស្បើយភ្ញៀវទេសចរក្រៅប្រទេស តំបន់អង្គរហាក់មានសភាពស្ងប់ស្ងាត់ ដែលរំលេចចេញនូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលប្លែកភ្នែកដ៏ទាក់ទាញ ដែលបងប្អូនក្នុងស្រុកគួរទៅគយគន់កម្សាន្តកុំខានឲ្យសោះ។
ទៅលេងសៀមរាប កុំរំលងបុរីអង្គរ !
សម្រាប់ព័ត៌មានបន្ថែមពីបន្ទប់ស្នាក់នៅ កញ្ចប់សេវាផ្សេងៗ ឬ ចង់កក់បន្ទប់ទុកមុនសូមទាក់ទង ៖
លេខទូរស័ព្ទ ៖ 015 430 222 ឬ 077 430 222
ចូលទៅកាន់ហ្វេសប៊ុកផេក ៖ Borei angkor resort
Instagram ៖ Borei angkor resort៕
តោះ! មើលវីដេអូ ធានាពេញចិត្ត និងកក់ក្តៅពេលទៅស្នាក់នៅសណ្ឋាគារ បុរីអង្គរ ៖