Pedro រក​បាន​ក្លឹប​ថ្មី​ហើយ ក្រោយ​ចំណាយ​ពេល​ជាមួយ Chelsea ៥​ឆ្នាំ

  • 2020-06-26 03:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Pedro នឹង​ទៅ​ចូលរួម​ជាមួយ​ Roma ក្នុង Serie A នៅ​ចុង​បញ្ចប់​រដូវ​កាល ពេល​ដែល​កុងត្រា​របស់​គេ​អស់។

អតីត​កីឡាករ​របស់ Barcelona បាន​បន្ថែម​កុងត្រា​រយៈពេល​ខ្លី​កាល​ពី​ថ្ងៃ​អង្គារ​ជាមួយ​តោខៀវ ដើម្បី​ជួយ​ក្រុម​រហូត​ចប់​រដូវ​កាល​ ខណៈ​កុងត្រា​ដើម​របស់​គេ​ត្រូវ​អស់​នៅ​ចប់​ខែ​​មិថុនា​នេះ។ ប៉ុន្តែ​ពេល​នេះ Pedro ពាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Roma ហើយ។

កីឡាករ​វ័យ​៣២​ឆ្នាំ​នៅ​សល់​ភារកិច្ច​​បន្ត​ទៀត​សម្រាប់​ការ​​ប្រកួត​ទាំង​អស់​​ដែល​នៅ​សល់​​របស់​ Chelsea ក្នុង​​រដូវ​កាល​២០១៩-២០ ដូច​ជា​នៅ Premier League, FA Cup និង Champions League។

ចូលរួម​ជាមួយ Chelsea កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ធ្លាប់​ឈ្នះ Premier League រដូវ​កាល​២០១៦-១៧ ក្រោម​ការ​ដឹង​នាំ​របស់​លោក Antonio Conte, ពាន FA Cup ២០១៨ និង Europa League ២០១៩៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី