មកដឹងប្រវត្តិត្រួសៗពី អម្បូរសត្វក្រៀល ឬកុកក្រៀល ឬកុកទេព

  • 2020-06-26 08:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បូរសត្វក្រៀល ឬកុកក្រៀល ឬកុកទេព មានជីវិតនៅលើភពផែនដី ជាពិសេសមានប្រវត្តិរស់នៅប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ដោយមានចម្លាក់លើផ្ទាំងប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងនៅតាមប្រសាទបុរាណនានាផ្សេងទៀត។ នេះបើតាមផេករបស់ក្រសួងបរិស្ថាន បានចុះផ្សាយនៅរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងទៀតថា នៅប្រទេសកម្ពុជាប្រវត្តិសត្វក្រៀលមានទំនាក់ទំនងនឹងក្នុងសាសនាព្រាហ្មផង ព្រះពុទ្ធសាសនាផង និងជាមួយជំនឿលើវិញ្ញាណផង។ គេសង្កេតឃើញមានវត្តមានសត្វក្រៀល នៅតាមប្រទេសអាស៊ី ដូចជានៅប្រទេសឥណ្ឌា និងនេប៉ាល់ផងដែរ។ ប្រជាជនទូទៅនៅអាស៊ីនេះ មានជំនឿថាសត្វក្រៀល ឬកុកទេព ឬកុកក្រៀល ជាបក្សីនិមិត្តរូបនាមមកនូវសិរីមង្គល សេចក្តីសុខដុមរមនា ត្រជាក់ត្រជុំ អាយុយឺនយូរសម្រាប់មនុស្សទាំងពួង។

នៅក្នុងគម្ពីរព្រះពុទ្ធសាសនា គឺគម្ពីជាតក(ព្រះវេស្សន្តរ) ក៏មានគាថាខ្លះបានរៀបរាប់រឿងរ៉ាវទាក់ទងនឹងសត្វក្រៀល ឬកុកទេព។ព្រះឥន្ទ្រាធិរាជ បានជ្រាបថា សត្វក្រៀលឬកុកទេពនេះ មានរូបឆោម និងសំលេងយ៉ាងពិរោះដូចតន្ត្រីសួគ៌ ក្នុងចំណោមបក្សីទាំងបួន រួមមានៈ ក្រៀល ក្ងោក ហង្ស និងក្ងាន។ ព្រះឥន្ទបានប្រទានពរទី១០ ទៅអតីតព្រះមហេសីរបស់ទ្រង់ថា​មានបក្សីសួគ៌ទាំង៣ មាន ក្រៀល ក្ងោក និងក្ងាន សម្រាប់បំពេរសំលេងដំណរអារម្មណ៍ព្រះអង្គនៅពេលព្រះអង្គនឹងអស់និស្ស័យពីឋានទេវលោក ទៅចាប់កំណើតជាមនុស្សលោក។

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី