កំណត់ត្រាត្រួសៗដែល BLACKPINK បំបែកបានក្រោយចេញបទ «How You Like That»

  • 2020-06-29 01:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ BLACKPINK បាន​ធ្វើឲ្យពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ក្រោយ​វិល​មក​វិញ​ជាមួយ​នឹង​បទ​ថ្មី​ប្រចាំឆ្នាំ ២០២០ «How You Like That»។

ជាក់​ស្ដែង​ ក្រោយ​ «How You Like That» បង្ហាញ​ខ្លួន​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ពី ២៦ ខែមិថុនា BLACKPINK បាន​បំបែក​កំណត់ត្រា​ថ្មីៗ​ជា​ច្រើន។ ក្នុង​នោះ​មាន​ទាំ​លើ​ YouTube ក៏ដូចជា​តារាង​បទ​ចម្រៀង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។

សម្រាប់​ YouTube វីដេអូ​បទ​នេះបាន​ក្លាយ​ជា​វីដេអូ​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​លើស​លុប​លឿន​ជាង​គេ​ដល់​ទៅ​ ១០០លាន​ដង​ឯណោះ គ្នុង​រយៈពេល​ត្រឹម ២៤ម៉ោង​ប៉ុណ្ណោះ។ ក្រៅពី​នេះ​ក្រុម​ក៏​បាន​បង្កើត​ប្រត្តិសាស្ត្រ​ ដោយ​មាន​អ្នក​ចូល​មើល​ការ​ផ្សាយ​ផ្ទាល់​បទ​ថ្មី​នេះ​លើ​ YouTube ដល់ទៅ​ ១,៦៥លានអ្នក​ឯណោះ។

ងាក​មក​តារាង​ iTune វិញ​ បទ​នេះ​បាន​ជាប់​លេខរៀង​កំពូល​ដល់​ទៅ​ ៦៤ប្រទេស ជាហេតុ​វា​បនា​ក្លាយ​ជា​បទ​ចម្រៀង​របស់​ក្រុម​ចម្រៀងនារី​ ដែល​ជាប់​លើ​កំពូល​តារាង​បទ​ចម្រៀង​ច្រើន​ប្រទេស​ជាងគេ។ ងាកចូល Spotify វិញ​ «How You Like That» ជាប់​ភ្លាម​នៅ​លេខ ៥ ​លើ​តារាង​ពិភពលោកជាមួយ​នឹង​ចំនួន​ Stream ៤,០៧៣លាន និង​ជាប់​លេខ ១០​ នៅ​រដ្ឋជា​ច្រើន​ ជាមួយ​នឹង​ចំនួន​ Stream ៧៦២ ០០០។ ដូចនេះ​ទិន្នន័យ​នេះ​ពិត​ជា​បាន​នាំ BLACKPINK អាច​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​លើ Spotify។

នៅ​ប្រទេស​ចិន​ បទ​នេះ​ លក់​ដាច់​អស់​លើស​ ១លានទៅ​ទៀត​លើ​តារាង​ QQ Music។ ជាមួយ​គ្នា​នោះ​បទ​នេះ​ ក៏​បាន​ជាប់​លើ​តារាង Top Daily List, Weekly Bestseller List, New Song Real-Time List, New Song Daily Chart, Popular Index List និង​ MV List របស់ QQ Music ដែរ។

មិន​ទាន់​អស់​ទេ បើ​គិត​ក្នុង​ប្រទេស​កូរ៉េ​វិ BLACKPINK វ៉ាដាច់​ចំណាត់​ថ្នាក់​កំពូលៗ លើ​តារាង Melon, Genie, Soribada និង​តារាង​បទ​ចម្រៀង​ល្បីៗ​ផ្សេង​ទៀត៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី