ល្អមើល! United​ ជួប Chelsea ឯ City ប៉ះ Arsenal ពាន​ FA Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

  • 2020-06-29 01:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester United នឹង​ត្រូវ​តទល់​នឹង​ក្រុម Chelsea ខណៈ Arsenal ប៉ះ​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ Manchester City ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FA Cup។

ការ​ចាប់​ឆ្នោត​ឡើង​មក​ដល់​វគ្គ​នេះ​គេ​ឃើញ​​មាន​៣​ក្រុម​ ឈរ​កំពូល​តារាង​ជា​ក្រុម​ជោគជ័យ​បំផុត​នៅ FA Cup ក្នុង​នោះ Arsenal ឈ្នះ​១៣​ដង។ Man Utd ដែល​បាន​យក​ឈ្នះ Norwich ឡើង​មក​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​​ធ្លាប់​ឈ្នះ​១២​ដ ខណៈ Chelsea ធ្លាប់​គ្រង​ពាន​៨​ដង។

ការ​ប្រកួត​របស់​ក្រុម​ទាំង​បួន​នឹង​លេង​នៅ​កីឡដ្ឋាន​ជាតិ​របស់​អង់គ្លេស Wembley នៅ​ថ្ងៃ​ទី​១៨​និង​១៩​ខែ​ កក្កដា។ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រៀបចំ​នៅ​ថ្ងៃ​ទី១ ខែ សីហា​នៅ​កីឡដ្ឋាន​ដដែល៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ