ល្ហិចល្ហៀង​ថា​ប្រធាន​ក្លឹប Barca ទៅ​ផ្ទះ​ Setien ពិភាក្សា​រឿង​រសើប​

  • 2020-06-30 13:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Josep Bartomeu ប្រធាន​ក្លឹប Barcelona បាន​ទៅ​ពិភាក្សា​រឿង​អនាគត​របស់​គ្រូ​បង្គោល Quique Setien ទៅ​ដល់​គេហដ្ឋាន​របស់​លោក Setein នេះ​បើ​តាម​ការ​ផ្សាយ​របស់​វិទ្យុ​កាតាឡាន់ RAC1។

បើ​តាម​វិទ្យុ​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា Bartomeu ទៅ​សួរ​សុខ​ទុក្ខ​លោក Setien ជាមួយ​នឹង​នាយក​ផ្នែក​កីឡា​លោក Eric Abidal នាយក​ផ្នែក​កីឡាករ​ឈុត​ធំ​លោក Javier Bordas និង​នាយក​ប្រតិបត្តិ​លោក Oscar Grau។

ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​នោះ បើ​តាម RAC1លោក Bartomeu ប្រកាន់​ជំហរ​គាំទ្រ​វត្តមាន​របស់​លោក Setien ឲ្យ​បន្ត​នៅ​ក្លឹប​កាតាឡាន់​នេះ។ អ្វី​ដែល​សំខាន់​នោះ​គឺ ប្រធាន​ក្លឹប​ Barca ចង់​ដឹង​ពី​រឿង​ប្រជុំ​តឹង​សរសៃ​ក​រវាង​គ្រូ​បង្គោល និង​ក្រុម​កីឡាករ​ឈុត​ធំ កាល​ពី​ថ្ងៃ​អាទិត្យ​ក្រោយ​ពី​ក្លឹប​លេង​បាន ២ស្មើ​នឹង Celta Vigo កាល​ពី​ថ្ងៃ​សៅរ៍។

Barcelona កំពុង​តែ​ឈរ​លេខ ២ ដោយ​ក្រោម​ Real Madrid ចំនួន ២ពិន្ទុ​គិត​ត្រឹម​សប្ដាហ៍​ទី៣២។ ទាក់ទិន​នឹង​លទ្ធផល​នេះ​ សារព័ត៌មាន​មួយ​ចំនួន​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ក្រុម​កីឡាករ Barca ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​លោក Setien ហើយ​ជាពិសេស​មិន​ពេញ​ចិត្ត​នឹង​ឫកពា​របស់​លោក​ជំនួយការ Sarabia។

លោក Sarabia នេះ​ធ្លាប់​គេ​ប្រទះ​ឃើញ​ជេរ​ Griezmann ទាំង​លើ​ទីលាន ពេល​កីឡាករ​បារាំង​នេះ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី