BLACKPINK ទទួលបានកំណត់ត្រាពិភពលោក ៥ ជាមួយវីដេអូចម្រៀងថ្មី

  • 2020-07-01 02:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


នា​ថ្ងៃ​ទី ៣០ ខែ​មិថុនា ​សៀវភៅ​កំណត់​ត្រា​ពិភពលោក Guiness World Records បាន​ប្រកាស​ថា​ក្រុម​ចម្រៀង BLACKPINK ទទួល​បាន​កំណត់​ត្រា​ចំនួន ៥ ជា​មួយ​វីដេអូ​ចម្រៀង​ថ្មី​របស់​ខ្លួន។

វីដេអូ​ចម្រៀង "How You Like That” ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៦​ ខែ​មិថុនា ត្រូវ​បាន​ Guiness World Records ​ឲ្យ​តំណែង​ជា​ "វីដេអូ​មាន​អ្នក​មើល​ច្រើន​ជាង​គេ​ក្នុង​ពេល ២៤ម៉ោង​លើ​ YouTube”, “វីដេអូ​​ចម្រៀង​មាន​អ្នក​មើល​ច្រើន​ជាង​គេ​ក្នុង​ពេល ២៤ម៉ោង​លើ​ YouTube”, “វីដេអូ​ចម្រៀង​ K-Pop ​មាន​អ្នក​មើល​ច្រើន​ជាង​គេ​ក្នុង​ពេល ២៤ម៉ោង​លើ​ YouTube”។ តួ​លេខ​ដែល​មាន​ការ​បញ្ជាក់​ពី YouTube បាន​បង្ហាញ​ថា "How You Like That” មាន​អ្នក​ចុច​មើល ៨៦,៣លាន​ដង ក្នុង​រយៈពេល ២៤​ម៉ោង​ដំបូង។

"How You Like That” ក៏​បាន​ជាប់​ឈ្មោះ​ជា​ "វីដេអូ​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ​ពេល​ផ្សាយ​​ផ្ទាល់​លើ YouTube” និង "វីដេអូ​​ចម្រៀង​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ​ពេល​​ផ្សាយ​​ផ្ទាល់​លើ YouTube”។ YouTube បាន​បញ្ជាក់​ថា​ មាន​អ្នក​មើល​ច្រើន​បំផុត​ដល់​ ១,៦៦​លាន​នាក់ បាន​សម្រុក​ចូល​មើល​វីដេអូ​ចម្រៀង "How You Like That” ពេល​ផ្សាយ​ផ្ទាល់៕​​​

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សុខហេង