មក​ដឹង​កីឡាករ​ទាំង ១០​​មាន​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​ថ្លៃ​បំផុត​នៅ Barcelona

  • 2020-07-01 04:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​​ផ្ដល់​សមាជិក​ថ្មី Miralem Pjanic នូវ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​៣៦៥​លាន​ផោន ក្រោយ​ផ្ទេរ​ពី​ក្រុម Juventus។

ជាមួយ​កិច្ចសន្យា​បាន​ព្រមព្រៀង​គ្នា​រវាង​ក្លឹប​ទាំង​ពីរ​​ ពេល​នេះ Pjanic ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៩​នៃ​កីឡាករ​មាន​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ថ្លៃ​ជាង​គេ​នៅ Barca។​ Barcelona បាន​យល់​ព្រម​ទិញ​ Pjanic ក្នុង​តម្លៃ​ខ្លួន​៥៥​លាន​ផោន ប៉ុន្តែ​ពួក​គេ​ក៏​បាន​លក់ Arthur នៅ​កាន់ Juventus វិញ​ដែល​ក្នុង​តម្លៃ​ចំណេញ​៦៥,៧​លាន​ផោន។

ខាងក្រោម​ជា​​កីឡាករ​ទាំង ១០​​មាន​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​ថ្លៃ​បំផុត​នៅ Barcelona បច្ចុប្បន្ន៖

១០. Ousmane Dembele៣៦៥លាន​ផោន

៩. Miralem Pjanic ៣៦៥លាន​ផោន

៨. Samuel Umtiti ៤៥៥លាន​ផោន

៧. Francisco Trincao ៤៥៥លាន​ផោន

៦. Jordi Alba ៤៥៥លាន​ផោន

៥. Gerard Pique ៤៥៥លាន​ផោន

៤. Sergio Busquets ៤៥៥លាន​ផោន

៣. Sergi Roberto ៤៥៥លាន​ផោន

២. Lionel Messi ៦៤០លាន​ផោន​

១. Antoine Griezmann ៧៣០​លាន​ផោន

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី