​តារា​ស្រី​ ១០​រូប​ ដែល​​ធ្លាប់​ត្រូវ​បាន​គេ​លួច​​រូប​ថត​អាក្រាត

  • 2020-07-01 11:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ខ្លះ ប្រហែលជា​នៅចាំបានថា កាលពីឆ្នាំ២០១៦ ​សមត្ថកិច្ច​បាន​រក​ឃើញ​អត្តសញ្ញាណ​បុរស​ឈ្មោះ​ Ryan Collins ​​ជា​ Hacker ដែល​បាន​លួច​ចូល​គណនី​ iCloud របស់​បុគ្គល​ល្បីៗ​ដល់ទៅ​រាប់​​រយ​នាក់​ ដើម្បី​លួច​យក​រូបថត​ស្រាត​របស់​ពួក​គេ​ អំឡុង​​ឆ្នាំ​២០១៤​។ វិបសាយ​ Wittyfeed បានបញ្ចេញ​អត្តសញ្ញាណ​តារា​ស្រី​ហូលីវូត​ល្បីៗ ១០រូបក្នុង​ចំណោម​នោះ ដែល​មានដូចខាងក្រោម៖

១. Jennifer Lawrence ៖ រូប​អាក្រាត​របស់​នាង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អ្នក​តំណាង​របស់​នាង​ផ្ទាល់។

nude1

២. Kate Upton ៖ មេធាវី​របស់​តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា ​រូបភាព​​​ទាំង​នោះ​ ​ជា​រូប​របស់​សាមី​ខ្លួន​ពិត​មែន។

nude2

៣. Mary Elizabeth Winstead ៖ តួ​ស្រី​ក្នុង​រឿង​ "Final Destination 3” រូប​នេះ​បញ្ជាក់​លើ​បណ្ដាញ​ Twitter ថា ​រូប​អាក្រាត​របស់​នាង​ត្រូវ​បាន​គេ​លួច។

nude3

៤. Jessica Brown Findlay ៖ អ្នក​នាំ​ពាក្យ​តារា​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បញ្ជាក់​ថា​រូបភាព​អាក្រាត​​នោះ​មាន​វត្តមាន​​នាង​នៅ​ក្នុង​នោះ​ពិត​ប្រាកដ​មែន។

nude4

៥. Kaley Cuoco ៖ នាង​បាន​បញ្ជាក់​ពី​ការ​ពិត​នៅ​លើ​គណនី​ Instagram។

nude5

​​៦. Kirsten Dunst ៖ ដោយ​សារ​តែ​បញ្ហា​នេះ​នាង​បាន​រិះ​គន់​ពី​ប្រព័ន្ធ​សុវត្ថិភាព​ដែល​មាន​ចន្លោះ​របស់​សេវាកម្ម​ iCloud។

nude6

​​​​​​​​​​​៧. Jill Scott ៖ តារា​រូប​នេះ​ធ្លាប់​ទទួល​ស្គាល់​ថា​​មាន​រូប​អាក្រាត​មួយ​ពិត​ជា​របស់​នាង​ ចំណែក​ឯ​រូប​មួយ​ទៀត​គឺ​ក្លែង​ក្លាយ។

nude7

៨. Gabrielle Union ៖ នាង​ធ្លាប់​មាន​បំណង​ថា​នឹង​ទាក់​ទង​ទៅ​ FBI ហើយ​ក៏​បាន​បញ្ជាក់​ថា​ខ្លួន​ដូច​ជា​មនុស្ស​ធម្មតា​ដទៃ​ទៀត​ដែរ​គឺ​មិន​បាន​ធ្វើ​ខុស​អ្វី​ឡើយ។

nude8

៩. Meagan Good ៖ តារា​រូប​នេះ​បាន​បញ្ជាក់​ថា​ រូប​ទាំង​នោះ​គឺ​សម្រាប់​ប្ដី​របស់​នាង​តែ​ប៉ុណ្ណោះ។

nude9

១០. Anna Kendrick ៖ ត្បិត​មិន​មាន​ការ​បញ្ជាក់​ ប៉ុន្តែ​រូបភាព​ពិត​ជា​បង្ហាញ​ថា​ Anna បាន​ស្លៀក​សំលៀក​បំពាក់​ដែល​បង្ហាញ​សាច់​ខ្លាំង។

nude10

ប្រែសម្រួល៖ សុខហេង

អត្ថបទថ្មី