ប្រុស​សង្ហារ ជា លាង​ឈែ លេង​កាន់​តែ​ខ្លាំង​ស្លៀក​តែ​លីអូ​ដើរ​ពេញ​មាត់​សមុទ្រ

  • 2020-07-02 02:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កូន​ចៅ​ចិន ជា លាង​ឈែ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មមាញឹក​ខ្លាំង​នៅ​ក្នុង​អាជីព​របស់​លោក ដោយ​កំឡុង​ពេល​នេះ​មាន​ដំណឹង​ថា ការ​ថត​ភាពយន្ត និង​ស្ប៉ត​ពាណិជ្ជកម្ម​រត់​មក​ហូរហែ ដោយ​ម្សិលមិញ​នេះ កំលោះ​សង្ហារ​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ក្នុង​ឈុត​ស្លៀក​តែ​លីអូ​ដើរ​លើ​ឆ្នេរ។

នោះ គឺ​ជា​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​មួយ​របស់​លោក ចាប់​តាំង​ពី​លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ម្ដង​ហើយ​កាល​ពី​ខែ​មុន ពេល​ថត​សិចស៊ី​នៅ​ក្នុង​បឹង​ឈូក។ លោក លាង​ឈែ បញ្ជាក់​ថា ពេល​នេះ លោក​កំពុង​សម្រុក​ការងារ ក្រោយ​ពេល​ដែល ក្រុមហ៊ុន​ជា​ច្រើន​បាន​ចាប់​អារម្មណ៍ ដែល​ក្រៅ​ពី​ស្ប៉ត​ដែល​ចេញ​ថត​ម្សិលមិញ​នៅ​តំបន់​ឆ្នេរ​នា​កោះរុង​ដ៏​ស្រស់​ស្អាត​របស់​ខ្មែរ លោក​ថា ក៏​មាន​ក្រុមហ៊ុន​ប៉ុន្មាន​ទៀត ក៏​បាន​ទាក់​ទង​លោក​ដែរ។ យ៉ាង​ណា អ្វី​ៗ​នៅ​ក្នុង​វេលា​ចរចា​គ្នា​នៅ​ឡើយ។

ដោយ​ឡែក​ការងារ​សម្ដែង​ភាពយន្ត​វិញ ក៏​ដូច​គ្នា​ដែរ លោក​ថា ពេល​នេះ មាន​ភាពយន្ត​ចំនួន​៣​រឿង បាន និង​កំពុង​ចរចា​គ្នា។ បើ​សិន​ការ​ចរចា​ឈាន​ដល់​ឯកភាព​គ្នា ភាពយន្ត​ទាំង​៣​នោះ គ្រោង​ចេញ​ថត​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ។ វិល​មក​ការងារ​ថត​ស្ប៉ត​ពាណិជ្ជ​រំលេច​ភាព​សិចស៊ី​ដែល​បាន ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាល​ពី​ម្សិលមិញ​វិញ ជា លាង​ឈែ ប្រាប់​ថា លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន។

ចំណុច​ល្អ​មួយ​នៅ​ក្នុង​ការ​ចាប់​អារម្មណ៍​នោះ លោក​ថា មិន​មាន​ការ​រិះគន់​ខ្លាំង​ណា​មួយ​បាន​កើត​ឡើង​នោះ​ទេ ពោល​គឺ​ គ្រប់​គ្នា​បាន​លើក​សរសើរ​លោក​ច្រើនជាង។ លាង​ឈែ ថា ក្រោយ​ពី​បាន​ឃើញ​ទិដ្ឋភាព​ម្សិលមិញ​នេះ មិត្តភ័ក្ដិ ក៏​ដូច​ជា​ប្រិយមិត្ត​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្លែក ស្អាត ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា លោក​មើល​មួយ​ភ្លែត​ស្មាន​តែ​តារា​ថៃ។ តោះ...ឥឡូវ​ទៅ​មើល កំលោះ​សង្ហារ​ស្លៀក​លីអូ​ដើរ​លើ​ឆ្នេរ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី