គ្រូបឹងកេត គីម ភក្ដី៖ យើង​មិន​គួរ​ឱ្យ​តម្លៃ​លើ​គូរ​ប្រកួត​ទាប​ពេក​ទេ

  • 2020-07-03 10:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូបង្គោល​បណ្ដោះ​អាសន្ន​របស់​បឹងកេតលោក គីម ភក្ដី បាន​លើក​ឡើង​មុន​ការ​ប្រកួត​ស្អែក​នេះ​​ថា លោក​មិន​មើលស្រាល​ និង​ឱ្យ​តម្លៃ​ទាប​ពេក​លើ​គូរប្រកួត​ឡើយ ព្រោះការ​ប្រកួត​ប្រជែង​តែង​មាន​តម្លាភាព ហើយ​អ្វីៗ​ក៏​អាច​កើត​ឡើង​ដែរក្នុង​ពិភព​បាល់​ទាត់។

រូបភាព​បឹងកេត

នេះ​ជា​ការ​​ឆ្លើយ​តបរបស់​លោកគ្រូ គីម ភក្ដី ទៅ​នឹង​សំណួរ​របស់សាធារណៈមតិ តើបឹងកេត​ងាយ​យក​ពិន្ទុ​ពីសូលទីឡូអង្គរដែរឬទេ ក្នុង​ការ​ប្រកួត​នា​ម៉ោង ៣ កន្លះ​ស្អែក​នេះ?

លោក គីម ភក្ដី បញ្ជាក់បន្ថែម​ថា ៖"ក្នុង​បាល់​ទាត់ យើង​មិន​គួរ​មាន​សុទិដ្ឋិនិយម​ពេកទេ ទោះ​ក្រុម​យើង​ស្ថិត​ក្នុង​កម្រិត​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ឱ្យ​តម្លៃ​គូរ​ប្រកួត បាន​ន័យ​ថា ​ការ​ប្រកួត​ប្រជែង​តែង​មាន​តម្លាភាព..ក្រុម​ម្ខាង​ក៏​គាត់​ហ្វឹកហាត់​ដូច​គ្នា។ អ៊ីចឹង​ដាច់ខាតត្រូវ​ឱ្យ​តម្លៃ...សម្រាប់​ខ្ញុំ​ គឺខ្ញុំ​ឱ្យ​តម្លៃទៅលើគូរប្រកួត...ខ្ញុំ​នឹង​ខំប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ទទួល​ការ​ប្រ​កួតដែលគូរ​ប្រកួត​មក​ពី​ឆ្ងាយ...ដើម្បី​ឱ្យ​ការ​ប្រកួត​កាន់​តែ​ល្អ​មើល"។

មក​ទល់​នឹង​​ពេល​នេះ​ លោក​មិន​ទាន់​ហា៊ន​និយាយ​បាន​ថា​យ៉ាងណា​ទេ លុះត្រា​ការប្រកួត​ត្រូវ​បាន​ផ្លុំ​កញ្ចែបញ្ចប់​របស់​អជ្ញាកណ្ដាល​​។ លោក​បន្ថែម​ថាការ​មើល​នឹង​ភ្នែក​របស់​​ទស្សនិកជន អាច​នឹង​ងាយ​ស្រួល ប៉ុន្តែ​ភាព​ពិត​ជាក់​ស្ដែង​លើ​ទីលាន មិន​ងាយ​ស្រួល​ឡើយ ព្រោះ​ជា​ការប្រកួត​ដោយប្រើ​បច្ចេកទេស តិចនិក យុទ្ធសាស្ត្រ និង​ចិត្ត​សាស្ត្រ។ ម្យ៉ាង​សូលទីឡូមាន​កីឡាករ​ខ្មែរ-បរទេស​ល្អៗ និង​ជា​ក្រុម​មួយ​ខ្លាំង​នៅ MCL ផង​ដែរ។

បឹងកេត ត្រូវបើក​ទា្វរ​កីឡដ្ឋាន Cambodia Airways ស្វាគមក្រុមភ្ញៀវសូលទីឡូអង្គរ នៅម៉ោង​ ៣ កន្លះដោយបិទទ្វារ គ្មាន​អ្នកគាំទ្រ​ទស្សនាឡើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ