ថ្ងៃចុងសប្ដាហ៍ ទៅមើលឡើងវិញ វីដេអូ សែន រ៉ាឌី ឈ្នះថៃ នៅសង្វៀនល្បី Lumpinee ៨ឆ្នាំមុន
- 2020-07-04 04:07:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃចុងសប្ដាហ៍ ទៅមើលឡើងវិញ វីដេអូ សែន រ៉ាឌី ឈ្នះថៃ នៅសង្វៀនល្បី Lumpinee ៨ឆ្នាំមុន
ចន្លោះមិនឃើញ
សែន រ៉ាឌី ហៅ ម្ទេសខ្មាំង ជាអតីតអ្នកប្រដាល់ជួរមុខរបស់កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថា វាយមានក្បាច់ល្អ មិនមែនចេះតែចូលវាយទាំងទទឹងទិសនោះទេ។ ត្បិតលាឈប់ពីសង្វៀនប្រដាល់ប្រមាណ ៥ឆ្នាំទៅហើយក្ដី ក៏អ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរ នៅតែចាំមិនភ្លេចពីសមត្ថភាពរបស់អ្នកប្រដាល់មកពីកោះកុងរូបនេះដែរ។
ក្រៅពីឈ្នះជើងខ្លាំងបរទេសជាច្រើននាក់នៅសង្វៀនក្នុងស្រុក សែន រ៉ាឌី ក៏ធ្លាប់អុកឡុកនៅសង្វៀនក្រៅប្រទេសផងដែរ។ ជាក់ស្ដែង កាលពីឆ្នាំ២០១២ សែន រ៉ាឌី ធ្លាប់ឈ្នះអ្នកប្រដាល់ជួរមុខថៃ Phat Namchai ក្នុងសង្វៀនដ៏ល្បី Lumpinee នៅរាជធានីបាងកក ប្រទេសថៃ។
ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានទស្សនាការប្រកួតនោះរួចមកហើយ តែក៏មានអ្នកមិនទាន់បានមើល ឬក៏ភ្លេចបាត់ទៅហើយ។ ដើម្បីកម្សាន្តអារម្មណ៍ថ្ងៃចុងសប្ដាហ៍ និងដើម្បីរំលឹកពីភាពខ្លាំងរបស់អតីតអ្នកប្រដាល់ខ្មែរផងនោះ [Sabay] សូមបង្ហាញវីដេអូនៃការប្រកួតរបស់ម្ទេសខ្មាំង នៅ Lumpinee ដូចខាងក្រោម៖
ចុចអានអត្ថបទទាក់ទង៖ តើសំបុត្រចូលទស្សនាក្នុងសង្វៀន Lumpinee មានតម្លៃចាប់ពីប៉ុន្មានទៅ?