Apple ចាប់ផ្ដើមសួរអ្នកប្រើ iPhone អំពីឆ្នាំងសាកដែលមានក្នុងប្រអប់

  • 2020-07-06 02:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចាប់​ផ្ដើម​បញ្ចេញ​ការ​ស្ទង់មតិ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់ iPhone អំពី​ការ​ប្រើ​ប្រាស់​​ដុំ​សាក​ iPhone ដែល​​មាន​បញ្ចូល​ក្នុង​ប្រអប់។ ការ​ស្ទង់​មតិ​​គឺ​មុន​​ការ​ប្រកាស​ចេញ iPhone 12 នា​ចុង​ឆ្នាំ ដែល​លេច​ឮ​ថា​ Apple អាច​នឹង​ដក​ដុំ​សាក និង​កាស​ស្ដាប់​ចេញ​ពី​ប្រអប់​ជា​លើក​ដំបូង។

ការ​ស្ទង់មតិ​របស់ Apple ​មាន​សួរ​អ្នក​ប្រើ​ប្រាស់ ​ថា​ពួក​គេ​ធ្វើ​បែប​ណា​ចំពោះ​ដុំ​សាក​ iPhone ចាស់ ក្រោយ​ពី​ប្ដូរ​ស៊េរី iPhone ​​​ថ្មី។ Apple បាន​ផ្ដល់​ជម្រើស​ចំនួន​ ៦ ឲ្យ​អ្នក​ប្រើ​ប្រាស់​ជ្រើស​រើស ដែល​មាន​ដូច​ខាង​ក្រោម ៖

  • ខ្ញុំ​បាន​លក់​​​ដុំ​សាក​ ទៅ​ជា​មួយ iPhone របស់​ខ្ញុំ

  • ខ្ញុំ​បាត់​ដុំ​សាក

  • ខ្ញុំ​ឲ្យ​ទៅ​សមាជិក​គ្រួសារ ឬ​មិត្តភ័ក្ដិ

  • ​​​​​ខ្ញុំ​នៅ​ប្រើ​ប្រាស់​វា​នៅ​ផ្ទះ

  • ខ្ញុំ​នៅ​ប្រើ​ប្រាស់​វា​នៅ​ក្រៅ (កន្លែង​ធ្វើ​ការ, សាលា​រៀន ឬ​កន្លែង​ដទៃ​ទៀត)

  • ខ្ញុំ​នៅ​មាន​វា ប៉ុន្តែ​មិន​ប្រើ​ទេ

គួរ​ដឹង​ថា​ពី​មុន​មក Apple ធ្លាប់​សួរ​អ្នក​ប្រើ​ប្រាស់​ទាក់ទង​នឹង​ផលិតផល​របស់​ខ្លួន​ដែរ​។ ក្រុមហ៊ុន​ធ្លាប់​បាន​ផ្ញើ​ការ​ស្ទង់​មតិ​អំពី​ការ​មាន​រន្ធ​ដោត​កាស​លើ MacBook Pro ប៉ុន្តែ​កុំព្យូទ័រ​នេះ​នៅ​តែ​មាន​រន្ធ​ដោត​កាស​នៅ​ឡើយ។ ប៉ុន្តែ​លើក​នេះ​គេ​ចាប់​អារម្មណ៍​ត្រង់​ថា Apple បាន​​សួរ​អ្នក​ប្រើ​អំពី​ដុំ​សាក ក្រោយ​ពី​មាន​ដំណឹង​ចេញ​ផ្សាយ​ជា​ហែហូរ​ទាក់ទង​នឹង​ការ​ដក​ដុំ​សាក​ចេញ​ពី​ប្រអប់ iPhone ជំនាន់​ថ្មី៕​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង