បទវៀតណាមមួយ ទើបចេញប៉ុន្មានម៉ោង មានអ្នកមើលជាង ១០លានដង

  • 2020-07-06 03:12:57
  • ចំនួនមតិ 12 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ


តារា​ចម្រៀង​វៀតណាម​ដ៏​ល្បី​ម្នាក់​ឈ្មោះ​ Sơn Tùng M-TP បាន​បញ្ចេញ​​វីដេអូ​ចម្រៀង​ថ្មី​មួយ​កាល​ពី​ ១៣ ម៉ោង​មុន នៅ​លើ​បណ្ដាញ​ YouTube ដែល​​មក​ទល់​ពេល​នេះ​មាន​អ្នក​ចុច​មើល​ដល់​ជាង ១៣​លាន​ដង និង​បាន​ជាប់​ជា​វីដេអូ​ពេញ​និយម​លំដាប់​ទី ៦ នៅ​លើ YouTube ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ទៀត​ផង។

បទ​ចម្រៀង​ថ្មី​របស់​​តារា​ចម្រៀង ដែល​គេ​ដាក់​នាម​ឲ្យ​ថា​ជា​ រាជបុត្រ​​ចម្រៀង​ប៉ុប​វៀតណាម​ មាន​ចំណង​ជើង​ថា “CÓ CHẮC YÊU LÀ ĐÂY” ជា​បទ​សម្រាប់​អប​អរ​​គម្រប់​ខួប​កំណើត​ទី ២៦ ឆ្នាំ​របស់​ខ្លួន។

​គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ ២០១៩ តារា​វៀតណាម​រូប​នេះ ធ្លាប់​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ចំណង​ជើង​ថា "Give It to Me” ច្រៀង​រួម​គ្នា​ជា​មួយ​តារារ៉េប​ Snoop Dogg ដែល​វា​បាន​ក្លាយ​ជា​បទ​ចម្រៀង​វៀតណាម​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​លើ YouTube ក្នុង​ពេល ២៤​ម៉ោង ជា​មួយ​ចំនួន​ទស្សនា ២៥,៨​លាន​ដង៕

អត្ថបទ៖ សុខហេង