ឥណ្ឌា និងចិនព្រមព្រៀងដកទ័ពពីខ្សែបន្ទាត់ព្រំដែនដែលផ្ទុះការប៉ះទង្គិច
- 2020-07-07 03:36:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា និងចិនព្រមព្រៀងដកទ័ពពីខ្សែបន្ទាត់ព្រំដែនដែលផ្ទុះការប៉ះទង្គិច
ចន្លោះមិនឃើញ
ក្រោយបញ្ចប់ការជួបចរចាគ្នារវាងថ្នាក់ដឹកនាំយោធារវាងឥណ្ឌា និងចិន ប្រទេសធំទាំងពីរបានសម្រេចដកថយរៀងខ្លួនចេញពីខ្សែបន្ទាត់ព្រំដែនដើម្បីកាត់បន្ថយសម្ពាធសារជាថ្មី។
នៅជ្រលងភ្នំហេមពាន្ត ដែលជាខ្សែបន្ទាត់ព្រំដែនមិនទាន់ដាច់ស្រេចរវាងឥណ្ឌា និងចិនបានក្លាយជាទីតាំងប្រឈមមុខដាក់គ្នា និងផ្ទុះអាវុធជាច្រើនសារកាលពីខែមុន រហូតធ្វើឲ្យកងទ័ពឥណ្ឌាស្លាប់២០នាក់ និងរបួសជាច្រើននាក់ ខណៈភាគីចិនក៏មានអ្នកស្លាប់ និងរបួសដែរប៉ុន្តែមិនមានការផ្ដល់តួលេខជាក់លាក់ជាសាធារណៈ។
ឥណ្ឌាជឿជាក់ថាជំហរដកថយរបស់កងទ័ពខ្លួននឹងកាត់បន្ថយភាពភាពតានតឹងនៅតំបន់ព្រំដែនជម្លោះ ខណៈចិនវិញអះអាងថាខ្លួននៅតែការពារអធិបតេយ្យភាពទឹកដីប្រកបដោយប្រសិទ្ធិភាព ប៉ុន្តែក៏ចង់បានការរក្សាសន្តិភាពនៅតាមតំបន់ព្រំដែនជាមួយប្រទេសជិតខាងដែរ៕