ក្រសួង បើកកិច្ចប្រជុំពិភាក្សា លើការបើកដំណើរការ រោងកុន ឡើងវិញ

  • 2020-07-07 06:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីការបិទដំណើរការរោងភាពយន្ត អស់រយៈពេលជាច្រើនខែ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំពោះការបើកដំណើរការឡើងវិញ រោងភាពយន្ត។

កាលពីថ្ងៃច័ន្ទ ទី០៦ ខែកក្កដានេះ លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបប្រជុំពិភាក្សា ជាមួយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងសហការី នៅទីស្តីការក្រសួងសុខាភិបាល ដោយកិច្ចពិភាក្សានេះ ផ្តោតទៅលើស្តង់ដា ប្រតិបត្តិ ដើម្បីជាវិធានការការពារ ការឆ្លងកូវីដ១៩ ក្នុងករណីដែលរាជរដ្ឋាភិបាល អនុញ្ញាតអោយបើកដំណើរការឡើងវិញនូវរោងភាពយន្ត។

គួរបញ្ជាក់ដែរថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបិទផ្អាកដំណើរការ សកម្មភាពការបញ្ចាំងភាពយន្ត ទាំងរាជធានីខេត្ត ចាប់តាំងពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ ដោយយោងលិខិតលេខ ៤១សខល របស់ក្រសួងសុខាភិបាល៕

ព្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទ ៖ Art