ការពិតគួរឲ្យភ្ញាក់ផ្អើលពីលោក Bill Gates កម្រមានអ្នកដឹង
- 2020-07-07 08:37:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតគួរឲ្យភ្ញាក់ផ្អើលពីលោក Bill Gates កម្រមានអ្នកដឹង
ចន្លោះមិនឃើញ
មានពីររឿងដែលមនុស្សម្នាដឹងពីលោក Bill Gates ច្បាស់ជាងគេ ទីមួួយលោកជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុត និងទីពីរជាអ្នកបង្កើតក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ជោគជ័យមួយ។ យ៉ាងណាលោក Bill Gates មានរឿងរ៉ាវមួយចំនួនទៀតដែលភាគច្រើនកម្រមានអ្នកដឹង ៖
១. នៅឆ្នាំ ១៩៧៧ ពោលក្រោយឈប់រៀននៅសកលវិទ្យាល័យ Harvard បានពីរឆ្នាំ លោក Bill Gates ត្រូវបានឃាត់ខ្លួននៅរដ្ឋ New Mexico ដោយសារគ្មានប័ណ្ណបើកបរ និងមិនឈប់ស្តុបក្រហម។
២. បច្ចុប្បន្ននេះលោក Bill Gates ធ្វើដំណើរតាមរយៈយន្តហោះឯកជនដែលលោកបានទិញតាំងពីឆ្នាំ ១៩៩៧ ហើយលោកបាននិយាយថា ការទិញយន្តហោះនេះជាការចាយវាយខ្ជះខ្ជាយមួយ។
៣. ក្រៅពីបានខ្ជះខ្ជាយលើការទិញយន្តហោះ លោក Bill Gates ក៏ធ្លាប់បានខ្ជះខ្ជាយលុយទិញអត្ថបទមួយផ្ទាំងដែលមានតម្លៃដល់ ៣០,៨ លានដុល្លារ កាលពីឆ្នាំ ១៩៩៤។
៤. ត្បិតថាមានទ្រព្យមហាសាលមែន ប៉ុន្តែលោក Bill Gates និយាយថាកូនៗរបស់លោកនឹងទទួលបានមរតកត្រឹម ១០ លានដុល្លារម្នាក់ ពីទ្រព្យសម្បត្តិពាន់លានដុល្លាររបស់ខ្លួន។
៥. លោក Bill Gates និិយាយថាក្នុងមួយឆ្នាំ លោកអានសៀវភៅ ៥០ ក្បាល ដើម្បីរៀនអំពីអ្វីថ្មី និងសាកល្បងការយល់ដឹងរបស់ខ្លួន។
៦. លោក Bill Gates មិនចេះភាសាបរទេសណាមួយឡើយ ដែលនេះជាការស្ដាយក្រោយធំមួយក្នុងជីវិតរបស់លោក៕