Arteta ទម្លាយ​ពី​យុទ្ធសាស្ត្រ​ដែល​ Arsenal ឈ្នះ​ ៤​ប្រកួត​ចុង​ក្រោយ

  • 2020-07-07 12:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Mikel Arteta គ្រូ​បង្គោល​ក្លឹប​ Arsenal បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះថា​​ លោក​បាន​ប្រើ​វិធី​សាស្ត្រ​និយាយ​ភាសា​ អេស្ប៉ាញ​ផង​ អង់គ្លេស​ផង​ ទៅ​កាន់​កីឡាករ​របស់​លោក​ ដើម្បី​បញ្ឆោត​គូរ​ប្រជែង​ កុំ​ឲ្យ​ស្ដាប់​យល់។

លោក​ Arteta បាន​និយាយ​ថា​៖" ខ្ញុំ​និយាយ​ភាសា​អង់គ្លេស​ផង​ និង​បារាំង​ផង​ ដើម្បី​ប្រាប់​វិធីសាស្ត្រ​លេង​ដល់​កីឡាករ​របស់​ខ្ញុំ​ក្នុង​ពេល​ប្រកួត​។"

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" ធ្វើ​បែប​ហ្នឹង​ ខ្ញុំ​អាច​បន្លំ និង​បញ្ឆោត​គូរ​ប្រកួត​របស់​ខ្ញុំ​កុំ​ឲ្យ​ស្ដាប់​យល់​ពី​ តិចនិក​លេង​បាន​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ Arsenal ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ការ​ឈ្នះ​ប្រកួត​ ៤ប្រកួត​ជាប់ៗ​គ្នា​​ ដូច​ជា​ប្រកួត​ជា​មួយ​ក្លឹប​ Wolverhampton Wanderers ក្លឹប​ Southampton ក្លឹប Sheffield United និង​ក្លឹប Norwich City ជា​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី