BTS ទម្លាយពីគោលដៅ និងក្ដីសុបិន​រៀងៗខ្លួនដែលពួកគេចង់បានបំផុតនៅពេលនេះ

  • 2020-07-09 01:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


ក្នុង​បទសម្ភាស​ “BTS JOURNEY~7人の旅~” សមាជិក​ BTS បាន​អង្កុយ​ជុំគ្នា​ពិភាក្សា​ពីការងារ​របស់​ពួកគេ​សព្វថ្ងៃ អ្វី​ដែលពួកគេ​សម្រេច​បាន​ និង​គម្រោង​នាពេល​អនាគត។

ចង់​ដឹង​ទេ​ថា​តើ​សមាជិក​ទាំង​ ៧​គិត​បែប​ណា និង​ផ្ដល់​នូវ​ចម្លើយ​អ្វី​ខ្លះ​ទាក់ទង​នឹង​បំណង​ដែល​ពួកកគេ​ចង់បាន?

«ខ្ញុំ​សង្ឃឹម​ថា​ បើ​ទោះ​វា​មាន​រយៈពេល​ ១០​ឆ្នាំ​គិត​ពី​ពេល​នេះ​ទៅ ខ្ញុំ​អាច​អង្គុយ​ចុះ​ ជជែក​លេង​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្ញុំ ដូច​ដែល​ខ្ញុំ​ធ្វើ​នៅពេល​នេះ។ ខ្ញុំ​សង្ឃឹម​ថា​យើង​នៅ​តែ​អាច​សើចសប្បាយ​ និយាយ​គ្នា​លេង​ ពី​រឿង​គ្រប់យ៉ាង​ដែល​យើង​ជួប» - Jin។

«ខ្ញុំគិត​​ពី​រឿងនេះមក​ជា​យូរ​ហើយ ខ្ញុំ​មិនច្បាស់ថា​ខ្ញុំ​មាន​ក្ដី​សុបិន​ច្រើន​ ឬ​ក៏អត់ទេ តែ​ក្នុង​ពេល​នេះ​ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ពិភពលោក​នេះ​ពោរពេញ​ដោយ​សន្តិភាពណាស់» - Suga។

«ខ្ញុំ​គិត​ថា​ ក្ដី​ស្រមៃ​របស់ខ្ញុំ​គឺ​ បន្ត​ធ្វើឲ្យ​ខ្លួន​មាន​សុខភាព​ល្អ​ ដូច្នេះ​ខ្ញុំ​អាច​បន្ត​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​បាន​យ៉ាង​ល្អ។ ស្ដាប់​ទៅ​ដូច​ធម្មតាៗ ប៉ុន្តែសុខភាព​ពិត​ជា​រឿង​ដ៏​សំខាន់​បំផុត វាជា​រឿងពិត» -J-Hope។

«ដូច​រម្លឹក​ឲ្យ​ភ្ញាក់​ម្ដងទៀត​អ៊ីចឹង​ ពេល​អ្នក​សួរពួកយើងពី​ក្ដី​សុបិន ព្រោះ​ខ្ញុំ​ផ្ទាល់​គិត​ថា​ដូចជាភ្លេច​អស់ថា​ចង់​បាន​អី​ហើយ។ ពិតណាស់ វា​តែង​គោល​ដៅ​សម្រាប់​យើង​ក្នុង​ការ​ផ្ញើរសារ​សំខាន់ៗទៅ​កាន់​មនុស្ស​គ្រប់គ្នា។ ដូចនេះ​ខ្ញុំគិត​ថា​ ខ្ញុំ​ចង់​ក្លាយ​ជា​បុគ្គល​ដែល​មាន​ប្រយោជន៍​នៅ​គ្រប់​ស្ថានភាព គ្រប់ពេល​ដែ​លខ្ញុំ​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់» -RM។

«ខ្ញុំ​សង្ឃឹម​ថា​អ្វី​គ្រប់យ៉ាង​ចាប់​ផ្ដើម​ប្រសើរ​ឡើង​វិញឆាប់ៗ។ ខ្ញុំពិត​ជា​ចង់​ឃើញ​ ចង់ជួប​អ្នក​គាំទ្រ​របស់ខ្ញុំ​ជា​ថ្មីម្ដង​ទៀត។ ខ្ញុំ​ចង់​នៅ​លើ​ឆាក ចង់​សម្ដែង​ ច្រៀង​ និង​រាំណាស់។ ខ្ញុំ​តែង​ស្រមៃ​ដល់​ថ្ងៃ​ដែល​ខ្ញុំ​អាច​ធ្វើ​រឿង​ទាំង​នេះ​ជាថ្មី។ ប៉ុន្តែ​សុបិនត្រូវ​រលាយ ដោយសារ​ខ្ញុំ​មិន​អាច​ធ្វើ​ទៅរួច​ឡើយ​ នៅពេក​នេះ» -Jimin។

«ក្ដី​ស្រមៃ​របស់​ខ្ញុំ​គឺ​ចង់​ឲ្យពិភពលោក​នេះ​មាន​ភាព​ប្រសើរ​ឡើង​វិញឆាប់ៗ។ ខ្ញុំ​ចង់​សម្ដែង​ឆាប់ៗ» -V។

«សុបិនរបស់ខ្ញុំ​គឺ...ហ្នឹង​ហើយ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​ឆាក​សម្ដែង​ណាស់ ដូចនេះ​ខ្ញុំ​ចង់​សម្ដែង ប៉ុន្តែ​ខ្ញុំមិន​បាន​ទៅ​ជាន់​ឆាកមួយរយៈមកហើយ ដោយសារ​តែ​គ្រប់យ៉ាង​ដែល​បាន​កើតឡើង។ ម្យ៉ាង​ទៀត ខ្ញុំ​ក៏​មាន​អារម្មណ៍ថា​ នេះ​អាច​ជាឱកាស​សម្រាប់ខ្ញុំ​ក្នុង​ការ​ប្រើ​ពេល​នេះ​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​ល្អ​ជាង​មុន។ ដូចនេះ​ បច្ចុប្បន្ន​ខ្ញុំ​ក៏កំពុង​ព្យាយាមសម្រេច​ក្ដី​សុបិន​ផ្ទាល់​ខ្លួនតូច​មួយ​ ដែល​ខ្ញុំធ្លាប់ប្រឹង​សម្រេច និង​ធ្លាប់បោះបង់កន្លងមក» -Jungkook៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី