ដឹងមូលហេតុ ឃឹម បូរ៉ា វ៉ៃឡើងមួយរយៈពេលនេះហើយ
- 2020-07-09 02:33:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ ឃឹម បូរ៉ា វ៉ៃឡើងមួយរយៈពេលនេះហើយ
ចន្លោះមិនឃើញ
ប្អូនប្រុសម្ចាស់មេដាយមាសស៊ីហ្គេម ២០១៧ ឃឹម បូរ៉ា ថាមួយរយៈពេលនេះខ្លួនមានសមត្ថភាពរីកចម្រើន និងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់មកនេះគឺបណ្ដាមកពីកត្តាសុខភាពល្អប្រសើរឡើងវិញ។
ឃឹម បូរ៉ា បានឲ្យដឹងថា អំឡុងជំងឺ COVID នេះខ្លួនពិតជាធ្វើបានល្អមែន ពោលអាចថាប្រហែល១០ប្រកួតនេះកម្រចាញ់ណាស់មិនថាប្រកួតធម្មតា ឬប្រកួតសំខាន់ខ្សែក្រវាត់ ដណ្ដើមប្រាក់លាននោះទេ។ ទាក់ទិនទៅនិងសមត្ថភាពរីកចម្រើនបែបនេះ ជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យខាងលើបញ្ជាក់ថា ដោយសារសុខភាពល្អប្រសើរឡើងវិញមិនសូវឈឺ ដូច្នេះបានហ្វឹកហាត់ពេញលេញហើយការប្រកួតក៏ល្អតាមហ្នឹងដែរ។
ម្ចាស់ខ្សែក្រវាត់ស្របៀកម្ពុជារូបនេះបន្តប្រាប់ទៀតថា ខ្លួនពិតជាមានចិត្តសប្បាយរីករាយណាស់នៅពេលដែលសុខភាពល្អប្រសើរបែបនេះ ហើយក៏សង្ឃឹមថានឹងនៅតែបន្តល្អប្រសើរតទៅមុខទៀតដើម្បីបានហាត់ពេញ និងទទួលបានលទ្ធផលល្អបន្ថែមទៀត។
រំលឹកដែរថា កីឡាករ ឃឹម បូរ៉ា មួយរយៈពេលចុងក្រោយប៉ុន្មានខែនេះបានធ្វើឲ្យអ្នកតាមដានគុនខ្មែរមានការស្ងើចសរសើរពីការប្រកួតរបស់គេ និងជ័យជម្នះជាហូរហែស្ទើរគ្រប់សង្វៀន គ្រប់កម្មវិធី។ ប្រកួតចុងក្រោយរបស់ បូរ៉ា ផ្ដួលដៃគូឲ្យសន្លប់២នាក់ក្រសោមប្រាក់រង្វាន់ Mas Fight សប្ដាហ៍មុនទៀតផងនៅ Town ៕