Suarez ​៖យើង​រង់ចាំ​ក្រុម Real Madrid ​បង្កើត​កំហុស​បាត់​ពិន្ទុ​ខ្លះ​

  • 2020-07-09 02:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Espanyol ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣៥​នៃ​លីគ​កំពូល​អេស្ប៉ាញ។

​១​គ្រាប់​យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​នេះ​ដែរ ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ Luis Suarez ​នៅ​នាទី​៥៦​។ ​ដោយ​បច្ចុប្បន្ន​នេះ ​រូបគេ​ក៏​បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់​បាល់​បាន​ច្រើន​ប្រចាំ​ក្លឹប​ចំណាត់​ថ្នាក់​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ ​ដោយ​រក​បាន​១៩៥​គ្រាប់​មក​ហើយ​ចាប់​តាំង​ពី​ចូល​រួម​ជាមួយ​ក្រុម Barcelona ​មក​។

​ដោយ​ឡែក​សម្រាប់​រឿង​ប្រជែង​ពាន​វិញ ​អតីត​កីឡាករ Liverpool ​ខាង​លើ​បាន​និយាយ​ថា​៖ “BarcelonaZ ​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​ទាំង​អស់​របស់​យើង ​ហើយ​សង្ឃឹម​ថា Real Madrid ​បង្កើត​កំហុស​ខ្លះ​ដើម្បី​បាត់​ពិន្ទុ។ ​យ៉ាងណា ​រឿង​សំខាន់​បំផុត​យើង​ត្រូវ​គិត​ពី​ការ​ប្រកួត​របស់​យើង​តែ​ប៉ុណ្ណោះ”។

​ក្រុម Barcelona ​នៅ​លេខ​២​ក្នុង​តារាង​ដដែល​ឆ្លង​កាត់​៣៥​ប្រកួត ​និង​ចាញ់​ពិន្ទុ​ក្រុម Real Madrid ​១​ពិន្ទុ ​ប៉ុន្តែ​ក្រុម​លោក Zidane ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត។ ​ប្រសិន​បើ​ក្រុម Real Madrid ​ឈ្នះ​ក្រុម Alaves ​នោះ​ពួកគេ​នាំ​មុខ​៤​ពិន្ទុ​ដដែល៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ