បើមិនជ្រើសអាជីពសិល្បៈ កុំអីតារាទាំងនេះទៅជាមេធាវី និងវិស្វករបាត់ទៅហើយ
- 2020-07-10 01:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនជ្រើសអាជីពសិល្បៈ កុំអីតារាទាំងនេះទៅជាមេធាវី និងវិស្វករបាត់ទៅហើយ
ចន្លោះមិនឃើញ
តារាមួយចំនួនតែងមានក្ដីស្រមៃពីតូចចង់ក្លាយជាបុគ្គលល្បីឈ្មោះ រហូតពួកគេខិតខំទាល់តែបានសម្រេច។ ប៉ុន្តែមិនមែនទាំងអស់នោះទេ ព្រោះថាខ្លះបែរជាប្រកបមុខរបរផ្សេងខុសពីសិល្បៈ ដូចជាមេធាវី ឬវិស្វករជាដើមពេលធំឡើង។
ប៉ុន្តែវាសនាមើលមិនឃើញ ដូចតារាទាំងនេះជាដើម បច្ចុប្បន្ននេះពួកគេទទួលជោគជ័យខ្លាំងហួសស្មានលើវិថីសិល្បៈ ខុសពីអ្វីដែលគេប៉ងកាលពីតូច៖
១. Rosé (ក្រុម BLACKPINK)
ក្ដីសុបិនរបស់ Rosé គឺចង់ក្លាយជាមេធាវី ប៉ុន្តែដោយសារមានដុង និងស្រឡាញ់ខាងសិល្បៈផងនោះ នាងក៏បានបោះបង់ក្ដីសុបិននោះចោល និងតស៊ូខិតខំរហូតក្លាយជាតារា K-Pop លំដាប់អន្តរជាតិដូចពេលនេះ។
បើតាមវិបសាយ Kpopstarz ក៏បានបញ្ជាក់បន្ថែមដែរ Rosé គឺជាសិស្សមហាវិទ្យាល័យ Canterbury Girls Secondary College ដោយចាប់យកមុខជំនាញផ្នែក ច្បាប់។ នាងក៏ជាកូនស្រីដែលធំដឹងក្ដីក្នុងគ្រួសារដែលមានឪពុកជាមេធាវីជើងចាស់ដែរ។
២. Sojin (ក្រុម Girls' Day)
បើមិនចូលសិល្បៈទេ កុំអី Sojin ត្រូវក្លាយជាវិស្វករមេកានិចទៅហើយ។ តាមការឲ្យដឹង នាងបានសិក្សានៅសាកលវិទ្យល័យ Youngnam University ជំនាញវិស្វកម្មមេកានិច។
៣. Kyuhyun (ក្រុម Super Junior)
តាមពិតទៅ Kyuhyun មិនបានរៀនជំនាញច្បាប់ ឬវិស្វករទេ ប៉ុន្តែលោកបាននិយាយថា ប្រសិនបើមិនឈានជើងដើរវិថីសិល្បៈ លោកប្រហែលជាក្លាយជាមេធាវីម្នាក់ហើយ។
ឪពុករបស់លោក គឺជាម្ចាស់សាលាមួយកន្លែងនៅតៃវ៉ាន់ ដូចនេះទើបវាក្លាយជាហេតុផលធំមួយជម្រុញចិត្ត Kyuhyun ឲ្យខិតខំរៀន និងរៀនកាន់តែពូកែ ពិសេសរាល់ពេលប្រឡង លោកតែងធ្វើបានល្អជានិច្ច។ គម្រោងនាពេលអនាគតធំបំផុតរបស់លោកគឺក្លាយជា មេធាវី ប៉ុន្តែចៃដន្យអីពេលរៀនថ្នាក់វិទ្យាល័យ លោកស្រាប់តែមានទំនោរទៅខាងតន្ត្រី ជាហេតុលោកចូលក្នុងក្រុមតន្ត្រីមួយនៅពេលនោះតែម្ដង។
៤. Jungwoo (ក្រុម NCT)
មានសេចក្ដី រាយការណ៍ថា Jungwoo ជាសិស្សផ្នែកវិស្វកម្មមេកានិចនៅវិទ្យាល័យ Gimpo Jeil Technical។ អ្នកគាំទ្រនាំគ្នាលើកឡើងដូចគ្នាថាប្រសិនលោកផ្ដោតលើជំនាញនោះ លោកក៏ប្រហែលក្លាយទៅជាវិស្វករទៅហើយ។ ប៉ុន្តែយ៉ាងណាក៏មិនថ្វី ព្រោះថាពេលនេះ Jungwoo ក៏ជាតារាល្បីប្រចាំពិភព K-Pop ដែលមានអ្នកគាំទ្រច្រើនដែរ៕