ដឹង​តម្លៃ​ពិត​ប្រាកដ​រថយន្ត​ដ៏​ប្រណិត​ឆ្នាំ ២០២០ ដែល វ៉ាន់ វល័ក្ខ កុម្ម៉ង់​ទិញ​ពី​បរទេស ទើប​មក​ដល់​ក្ដៅៗ!

  • 2020-07-10 02:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សិចស៊ី វ៉ាន់ វល័ក្ខ កាន់​តែ​បង្ហាញ​ភាព​ហ៊ឺហា​ខ្លាំង​ឡើង​នៅ​រយៈ​កាល​ចុង​ក្រោយ ដែល​បន្ទាប់​ពី​ទិញ​ផ្ទះ​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក​រួច​ហើយ នាង​ក៏​បាន​កុម្ម៉ង់​ទិញ​រថយន្ត​ដ៏​ប្រណិត​តម្លៃ​កប់​ពពក​មួយ​គ្រឿង។

រថយន្ត​នោះ គឺ​ម៉ាក  Lexus 570 Kuro កប់​សេរី​ឆ្នាំ ២០២០ ដែល​នាង​ទើប​នឹង​បង្ហាញ​កាល​ពី​ម្សិលមិញ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង។ ការ​បញ្ជា​ទិញ​រថយន្ត​ស៊េរី​ខ្ពស់​ខាង​លើ ខណៈ​គេ​ដឹង​ថា វល័ក្ខ ក៏​មាន​រថយន្ត​ស៊េរី​ខ្ពស់​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រីស័រ​ដែល​មាន​តម្លៃ​ជាង ១០ម៉ឺន​ដុល្លារ​មួយ​គ្រឿង​រួច​ទៅ​ហើយ។

សមិទ្ធផល​ទាំង​នេះ ធ្វើ​ឲ្យ​សាមី​ខ្លួន​មាន​មោទកភាព​ណាស់​ចំពោះ​អ្វី​ដែល​នាង​សម្រេច​បាន។ វល័ក្ខ ថ្លែង​ថា "អរគុណ​គ្រប់​យ៉ាង​ធ្វើ​អោយ​ខ្ញុំ​ខំ​រហូត​ខ្ញុំ​មាន​ថ្ងៃ​នេះ"។ ជាមួយ​គ្នា​គេ​ឃើញ​មិត្ត​ជា​ច្រើន​បាន​ចូល​ទៅ​សរសេរ​សារ​ចូល​រួមអបអរ និង​បន្ត​ជូន​ពរ​នាង​ឲ្យ​កាន់​តែ​មាន​ជីវភាព​រុងរឿង​បន្ថែម​ទៀត។

រថយន្ត​ប្រណិត ដែល វ៉ាន់ វល័ក្ខ កុម្ម៉ង់​ទើប​មក​ដល់ក្ដៅៗ!

វិល​មក​រថយន្ត​ថ្មី​ដែល​នាង​កុម្ម៉ង់ ​ទើប​បាន​មក​ដល់​នេះ មាន​តម្រុយ​ថា មាន​តម្លៃ​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​បាន ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក​ថា​ជា​ការ​ពិត។ វល័ក្ខ ប្រាប់​ថា រថយន្ត​នេះ នាង​បាន​កុម្ម៉ង់​ទិញ​ក្នុង​តម្លៃ ២៣ម៉ឺន​ដុល្លារ​អាមេរិក។

ជុំវិញ​ការ​លេច​ឡើង​ភាព​ហ៊ឺហា​នៅ​រយៈ​កាល​ចុង​ក្រោយ​នេះ វល័ក្ខ បាន​រង​ការ​សង្ស័យ​មួយ​ចំនួន​ត្បិត​ថា​អ្វី​ដែល​នាង​បាន ហាក់​ដូច​លឿន​ពេក។ ការ​សង្ស័យ​នោះ គឺ​ថា តារា​ស្រី​សុដន់​ទ្រលុកទ្រលន់​រូប​នេះ អាច​នឹង​មាន​ទំនាក់ទំនង​អ្នក​មាន​ទ្រព្យ​ស្តុក​ណា​ម្នាក់ ជា​ឧកញ៉ា ឬ​មន្ត្រី​ថ្នាក់​ខ្ពស់​ណា​មួយ។ ចំណុច​កាន់​តែ​សង្ស័យ​ទៀត​នោះ ក៏​ព្រោះ​តែ​មាន​មិត្តភ័ក្ដិ​របស់​នាង​ជា​ច្រើន​ បាន​ចូល​មក​សរសេរ​សារ​ជូន​ពរ​ដោយ​ប្រើ​ពាក្យ​ប្លែក​ៗ។

ប្រិយមិត្ត​ដែល​ហៅ វ៉ាន់ វល័ក្ខ ថា "សម្លាញ់​ៗ" នោះ បាន​ជូន​ពរ​តារា​ស្រី​ជាមួយ​ពាក្យ​ថា "ជំទាវ"។ "ជូនពរ ជំទាវ​មិត្ត ហេង​ហេង ជោគជ័យ​គ្រប់​ភារកិច្ច”។ សារ​របៀប​នេះ គេ​ឃើញ​មាន​ចំនួន​ច្រើន...ដែល​គេ​ជឿ​ថា​បាន​កើត​ចេញ​ពី​មិត្តភ័ក្ដិ​ស្និទ្ធ​ៗ​នឹង​តារា​ស្រី។ ប៉ុន្តែ​បញ្ហា​នេះ សាមី​ខ្លួន​បាន​បក​ស្រាយ​ថា ទាំង​អស់​នេះ គឺ​ជា​កម្លាំង​ញើស​ឈាម​ផ្ទាល់​របស់​នាង ក្នុង​នោះ​ទាំង​ការងារ​សិល្បៈ និង​ការ​រកស៊ី​មួយ​ចំនួន។

ទោះ​យ៉ាង​នេះ​ក្ដី វល័ក្ខ មិន​បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ឡើយ​ថា នាង​មាន​មុខ​អ្វី​ខ្លះ​ទៀត​នៅ​ពី​ក្រោយ​វាំងនន​សិល្បៈ​របស់​នាង៕

រថយន្ត​ឡង់គ្រីស័រ​តម្លៃ​ជាង ១០ម៉ឺន​ដែល​ វល័ក្ខ បាន និង​កំពុង​ជិះ

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម